ជនលោតមុខរថយន្ត៖ នគរបាលស្រុកមេមត់ រកឃើញបុរសបង្កការភ្ញាក់ផ្អើល គឺជាជនវិបល្លាសស្មារតី

ជនលោតមុខរថយន្ត៖ នគរបាលស្រុកមេមត់ រកឃើញបុរសបង្កការភ្ញាក់ផ្អើល គឺជាជនវិបល្លាសស្មារតី

ស្រុកមេមត់ : អធិការ​ដ្ឋាននគរបាលស្រុកមេមត់ សូមជម្រាបជូនសាធារណ:ជនថា ក្រោយពីឃេីញការបង្ហោះ​ ហ្វេសប៊ុកប្អូនស្រីឈ្មោះ MonyNeath Lim​ បានផុស​ កាលពីយប់ថ្ងៃទី២៨.៦.២០២៥ មានបុរសម្នាក់បានឈរកណ្តាលផ្លូវ ពេលគាត់បើករថយន្តដល់ចំណុចចន្លោះ ពីផ្លាកសំរោង ទៅភូមិសាឡង់២ ខណ:ពេលដែលរថយន្តជាន់ហ្វ្រាំងបន្ថយល្បឿន មានបុរសម្នាក់លោតឡើងខាងមុខរថយន្តរបស់គាត់​ ។


លោក​ អធិការនគរបាលស្រុកមេមត់​ បានចាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុក​ និង​ កម្លាំងប៉ុស្តិ៍​នគរ​បាលរដ្ឋបាលដារ​ ធ្វើការស្រាវជ្រាវ​ ជាបន្តបន្ទាប់​ រកឃើញ បុរសខាងលេីមានឈ្មោះ យី គន្នី អាយុ៤៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឆ្ងរជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ជាជនវិបល្លាស​ស្មារតី) ជាង១០ឆ្នាំហើយ​ ។

កម្លាំងនគរបាលស្រុកមេមត់ បានចុះទៅដល់ផ្ទះ​ឈ្មោះ​ យី​ គន្នី​ ជួបឪពុកម្ដាយរបស់គាត់​ បានណែនាំ​ និង​ សំណូមពរអោយឪពុកម្ដាយរបស់គាត់ជួយមើលថែទាំ មេីលការខុសត្រូវកូន កុំអោយ​ ចេញក្រៅ​ ធ្វើអោយ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ។ សូមបងប្អូនប្រជាពលរដ្ឋកុំមានការភិតភ័យអ្វី​

បើតាមហ្វេសប៊ុករបស់ MonyNeath Lim បានសរសេររៀបរាប់ថា រន្ធត់ញ័រសាច់ លើកទី1ក្នុងជីវិត ម៉ោង9យប់ ផ្លូវចំការកៅស៊ូស្ងាត់ឈឹង (មេមត់) សំណាងនៅមួយប្តី បើចំពេលបើកតែឯងអីដឹងតែគាំងបេះដូងស្លាប់ហើយវារត់ចូលមក លោតឡើងលើឡាន គោះយកៗ ដូចខ្មោច Zombie ចឹង៕ រក្សាសិទ្ធដោយ : សុទ្ធលី

administrator

Related Articles