បង្ក្រាបក្មេងទំនើង៖ ក្រុម WTY (វត្តថ្មីក្នើយចាស់) នៅកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួនអប់រំ

បង្ក្រាបក្មេងទំនើង៖ ក្រុម WTY (វត្តថ្មីក្នើយចាស់) នៅកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួនអប់រំ

កំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា​ អនុវត្ត​តាម​បទបញ្ជាផ្ទា​ល់​ លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នៃស្នងការដ្ឋា​ន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ លេីវិធាន​កា​រ​បង្ការទប់ស្កា​ត់​បង្រ្កាប​បទល្មើស​គ្រប់ប្រភេទ​ ពិសេស​ក្រុម​ក្មេងទំនើ​ង​ ដែលបង្ក​ការអុកឡុកក្នុងមូលដ្ឋានប៉ះពាល់​ស​ណ្ដាប់ធ្នាប់​សាធារណៈ​និងសុវត្ថិ​ភា​ពសង្គម​ ជាក់ស្ដែង​នៅ​យប់ថ្ងៃ​សៅ​រ៍ ៣កើត ខែអាសាឍ ឆ្នាំម្សា​ញ់ ស​ប្តស័ក ព.ស. ២៥៦៩​ត្រូវ​នឹង ថ្ងៃទី​២​៨ ខែមិថុនា ឆ្នាំ២០២​៥​ នៅមុខសណ្ឋា​គារកំពង់ស្ពឺ ស៊ីធី​ (មាត់ស្ទឹង​ព្រែកត្នោត​) ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន កម្លាំ​ងការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល ដឹកនាំ​ដោយ​ ឧត្ដមសេ​នីយ៍​ត្រី​ រស់​រដ្ឋា​ ស្នងការរង​ បានដឹកនាំកំលាំង​ចុះល្បាត​ឃើញក្មេងទំ​នើងមួយក្រុមនៅប្រមួលផ្តុំមិនចូលផ្ទះ​ នៅវេលាម៉ោង​ពាក់កណ្ដាល​រា​ត្រី​ជិត​ឈានចូលថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៥​ សមត្ថកិច្ច​បានឃាត់សាក​សួរ​។


ជាលទ្ធផលទទួលបានចម្លេីយថា​ ពួ​កខ្លួន​ទាំង៩នាក់​ ជាក្រុម​ WT​Y ( WA​T TMEY K’NHEY JA​S ) ប្រចាំខេត្ដកំពង់ស្ពឺ​ ក្នុងនោះ​រួមមាន​ ៖​ (​ ១)​ ឈ្មោះស្រួន សិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរសិស្សរ​ស់​នៅភូមិរំលោងប្រឃ្លះ សង្កាត់​សុព័រ​ទេ​ព ក្រុងច្បារមន​ (២)​ ឈ្មោះ គី ប​ញ្ញាសិទ្ធ ភេទប្រុស​ អាយុ១៧ឆ្នាំ មុ​ខ​របរសិស្សរស់នៅភូមិពា​ណិ​ជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន​ (៣)​ ឈ្មោះ ម៉ន ពុទ្ធា ភេទប្រុសអាយុ​១៦ឆ្នាំ មុខរបរធ្វើការរោងចក្រ រស់នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន (៤)​ ឈ្មោះឈុន លី​ហួរ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរ ចុងភៅ រស់នៅភូមិសំណង់ ឃុំស​ង្កាត់រការធំ ក្រុងច្បារមន​ (៥)​ ឈ្មោះ​ ចាន់ណា ណារុន ភេទប្រុ​ស​ អាយុ​១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន (៦)​ ឈ្មោះណៃ ចាន់រស្មី ភេទប្រុ អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅ​ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន​ (៧)​ ឈ្មោះ​ សេង ហេងរតនៈ ភេទប្រុស​ អាយុ​១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន (៨)​ ឈ្មោះមីន យូស្មី ភេទប្រុ​សអាយុ​១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារម (៩)​ ឈ្មោះ ហេង លីហួរ ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិពាណិជ្ជកម្ម ស​ង្កាត់រការធំ ក្រុងច្បារមន ។

ចម្លើយ​ចេញពីមាត់សារភាព​ថា​ ពួកគេគឺ​ ជាក្រុម​ WTY ( WAT TME​Y K’NHEY JAS ) កន្លងមក​ក្រុមនេះតែងតែធ្វេីសកម្មភាពប្រេី ប្រា​ស់អាវុធ​ ដេញកាប់គ្នារវាងក្រុមក្មេងដទៃទៀតដែលចេញមកពីក្លឹបកំសាន្ត​នានា​ក្នុងខេត្ត​ ឬ​ក្មេងនិយមដាច់យប់អង្គុយតាមសួនច្បារសាធា​រណៈ ដែ​ល​ជាបក្ចពួកឈ្មោះ​ ខន​ សំណាង​ ឈ្មោះ​ នី​ម​ ម៉េង​ ឡុង​ ដែ​លសមត្ថកិច្ចបា​នឃាត់ខ្លួនកាល​ពីថ្ងៃទី០៨.០៥.​២​០​២៥​ អាចបញ្ជាក់​បានថាជាក្រុមសេសសល់ដែលគេចខ្លួន​រួចពីសកម្មភាពកន្លង​ទៅ​ ។

យោងតាម​ព័ត៌មាន​សមត្ថកិច្ច​ឆែកនិងដកហូត​ ប្រាក់រៀល​ចំនួន​​ ៦០,​០​០០​រៀល​ ;​ ទូរស័ព្ទ​ដៃ​ ០៣គ្រឿង​ ;​ម៉ូតូ​០៣​គ្រឿង​ Scoppy ភ្នំពេញ​ 1KF-1280 , SUZUKI​ ភ្នំពេញ 1LC-7303 , Dream125cc ភ្នំពេញ​ 1FC-​3433​ បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង០៩នាក់​ កំពុងតែចំណាត់ការនីតិវិធីនៅ​ ស្នងការ​ដ្ឋាន​នគរបា​ល​ខេត្ត​កំពង់ស្ពឺ​៕ រក្សាសិទ្ធដោយ : សុទ្ធលី

administrator

Related Articles