គុន​ខ្មែរ​ខ្សែក្រវាត់ IPCC៖ លោក ស៊ុន រី​គី បញ្ចប់​ជម្លោះ​លទ្ធផល តែ​នៅ​តែ​មិន​ទទួល​យក​ការ​ចាញ់

គុន​ខ្មែរ​ខ្សែក្រវាត់ IPCC៖ លោក ស៊ុន រី​គី បញ្ចប់​ជម្លោះ​លទ្ធផល តែ​នៅ​តែ​មិន​ទទួល​យក​ការ​ចាញ់

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានការ​តវ៉ាយ៉ាង​ខ្លាំង​ជុំវិញ​លទ្ធផល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ IPCC Kun Khmer ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ថោ​ន កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥រវាង​កីឡាករ​សែន ចាន់​រិ​ទ្ធី​ស័ក ហៅ Alex មកពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ​ប៉ែន កាក់ រាជសីហ៍ មក​ពី​ក្លិប​សេន ប៊ុ​ន​ថេ​ន ប៉ែន​កាក់​គុន​ខ្មែរកាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​មាន គណៈកម្មការ​បច្ចេកទេស និង​តំណាង​ក្លិប​ប្រដាល់​ទាំង​ពីរ​មាន​លោកស៊ុន រី​គី ប្រធាន​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​លោកសេន ប៊ុ​ន​ថេ​ន ប្រធាន​ក្លិប​សេន​ប៊ុ​ន​ថេ​ន​ប៉ែនកាក់​គុន​ខ្មែរ មក​ដោះស្រាយ​បញ្ចប់​ជម្លោះ​តវ៉ា
លទ្ធផល​ប្រកួត​ដែល​ចៅក្រម​ប្រដាល់​បាន​កាត់ក្ដីឱ្យ​កីឡាករ​ប៉ែន​កាក់ រាជសីហ៍ ឈ្នះ​ក្នុង​លទ្ធ
ផល​៤-១​។ គួររំលឹកថា ផ្ទុះ​ការ​តវ៉ា​ផ្អើល​ទៀត​ហើយ​ជុំវិញ​លទ្ធផល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​IPCC

ក្នុង​ការ​ដោះស្រាយ​វិវាទ​លទ្ធផល​ការ​ប្រកួតនោះ ឯកឧត្តម​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មើលការ​ប្រកួត​ឡើង​វិញ​តាម​រយៈ​ការ​ចាក់​វី​ដែ​អូ​ប្រកួតសា​ឡើង​វិញ​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដើម្បី​ឱ្យ​អស់ចិត្ត​ទាំងអស់​គ្នា​។ ក្រោយ​ពី​បាន​មើល​ការ​ប្រកួត​យ៉ាង​យកចិត្ត​ទុកដាក់​ឡើង​វិញ ភាគី​ទាំងអស់​ជា​ពិសេស​តំណាង​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​តំណាង​ក្លិប​សេន​ប៊ុ​ន​ថេ​ន​ប៉ែន​កាក់​គុន​ខ្មែរ បាន​ស្រុះស្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​រៀង​ៗ​ខ្លួន ។ បាន​ន័យ​ថា អ្នក​ឈ្នះ​នៅ​រក្សា​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ដដែល​។


ទោះបីជា​យ៉ាងណា លោក​ស៊ុន រី​គី ប្រធាន​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​បាន​និយាយ​ថា ក្រោយ​ពី​បាន​មើល​វី​ដេ​អូ​រួច​គណៈកម្មការ​នៅ​តែ​ឱ្យ​សិស្ស​របស់​លោក​ចាញ់​ដដែល លោក​សុំ​បញ្ចប់រឿង​គ្រប់យ៉ាង​នៅ​ត្រឹមនេះ​ម៉ោង​នេះ ។ ចំពោះ​លទ្ធផល​លោក​ឈប់​ដេញដោល និង​សួរនាំ​ទៀត​ទេ តែ​លទ្ធផល​ដែល​ឱ្យ​កូនសិស្សលោក​ចាញ់​លោក​មិន​ទទួលយក​ទេ​។

សូម​រំលឹក​ថា អាជ្ញាកណ្ដាល​កាត់ក្ដី​សម្រាប់​ការ​ប្រកួត​រវាង​កីឡាករ​សែន ចាន់​រិ​ទ្ធី​ស័ក និង​កីឡាករ​ប៉ែន​កាក់ រាជសីហ៍ គឺ​លោក​មាស សុ​ជាតិ​។ចំណែក​ចៅក្រម​ទាំង​៥​រូប​មាន​លោក​ជួន សំណាង លោក​សួង សុវណ្ណ​ថា លោក​លឹ​ម វណ្ណ​ដេ​ត លោក​ផាត់ ឡេ​ង និង​កញ្ញា​ជួយ ចេ​មួយ​។ សម្រាប់​លោក​អាជ្ញាកណ្ដាល​ឃឹម សុ​ជាតិ ក៏​ត្រូវមហាជន​មួយ​ចំនួន​ដែល​មិន​យល់​ជេរ​លោក​មិន​តិច​ដែរ​ថា​លោក​ជា​អាជ្ញាកណ្ដាល​ឆ្កួត​លើកដៃ​បង្គោល​ខៀវ​(​ប៉ែន​កាក់ រាជសីហ៍​)​ឈ្នះ ។ ប៉ុន្តែលោក​បាន​តប​វិញ​ថា​«​មិន​ឱ្យ​លើកដៃ​បង្គោលខៀវ​យ៉ាងម៉េច បើ​គេ​ឱ្យ​ពិន្ទុ​មក​អ​ញ្ចឹ​ង​ហើយ​! បើ​មិន​ដូច្នោះ​ទេ​ត្រូវ​គេ​ជេរ​លើស​ដើម និង​ត្រូវ​មួលក​ថែម​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles