ឱកាសការងារថ្មី! ក្រុមហ៊ុនជប៉ុន Minibea Cambodia ត្រូវការបុគ្គលិក ៥០២ នាក់ បម្រើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ឱកាសការងារថ្មី! ក្រុមហ៊ុនជប៉ុន Minibea Cambodia ត្រូវការបុគ្គលិក ៥០២ នាក់ បម្រើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

យោងតាមការចុះផ្សាយរបស់ វិទ្យុជាតិខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឱកាសការងារបន្ថែម ចំនួន ៥០២ កន្លែង នៅក្រុមហ៊ុនជប៉ុន Minibea Cambodia សម្រាប់បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងរងចាំបុគ្គលិក។

បន្ថែមពីនេះ អត្ថប្រយោជន៍នៃការងារមានដូចជា៖

_ប្រាក់ខែគោលចំនួន ២០៨ ដុល្លារ

_ប្រាក់ធ្វើការទៀងទាត់ ១២ ដុល្លារ

_ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ៧ ដុល្លារ

_ប្រាក់បំណាច់នៅពេលបញ្ចប់កិច្ចសន្យា ៥%

_ប្រាក់ធ្វើការបន្ថែមម៉ោង និងប្រាក់ឧបត្ថម្ភអាហារ ២០០០ រៀល ពេលធ្វើការបន្ថែមម៉ោង

_ផ្តល់បាយសរ បីពេលក្នុងមួយថ្ងៃ

_ផ្តល់កន្លែងស្នាក់នៅ និងទឹកភ្លើងដោយឥតគិតថ្លៃ

_គ្រប់កន្លែងស្នាក់នៅផ្តល់ជូនម៉ាស៊ីនបោកគក់ឥតគិតថ្លៃ។

ក្នុងនោះ លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា៖

_ត្រូវមានឯកសារ ច្បាប់ដើម ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត

_មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ប្រភព៖ វិទ្យុជាតិខេត្តបន្ទាយមានជ័យ

administrator

Related Articles