ច្បាប់ការងារ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា រំលឹកសមាជិកពីកាតព្វកិច្ចច្បាប់លើកម្មករម្តងម្កាល និងកម្មករវ័យក្មេង

ច្បាប់ការងារ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា រំលឹកសមាជិកពីកាតព្វកិច្ចច្បាប់លើកម្មករម្តងម្កាល និងកម្មករវ័យក្មេង

រាជធានីភ្នំពេញ ៖នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានចេញសាររំលឹកថា ដោយហេតុថាតម្រូវការកម្លាំងពលកម្មមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលកន្លងមកនេះ បណ្ដារោងចក្រ មួយចំនួនបាននិងកំពុងជ្រើសរើស និងប្រើប្រាស់កម្មករនិយោជិតម្តងម្កាល ឬកម្មករនិយោជិតវ័យក្មេង ដើម្បីបំពេញតាម តម្រូវការផលិតកម្មរបស់ខ្លួន តាមកាលកំណត់របស់អ្នកបញ្ជាទិញ។


ក្នុងន័យនេះ ដើម្បីធានានូវអនុលោមភាពស្របតាម ច្បាប់ និងបទប្បញ្ញត្តិស្តីពីការងារ សមាគម សូមរំលឹកដល់សមាជិក ដូចតទៅ៖

១. អនុលោមតាម មាត្រា ១០ នៃច្បាប់ស្ដីពីការងារ កម្មករនិយោជិតម្តងម្កាល ត្រូវប្រតិបត្តិនូវវិធាន និងកាតព្វកិច្ច ដូចគ្នានឹងកម្មករនិយោជិតជាប់លាប់។ ដូច្នេះនិយោជក ត្រូវមានកាតព្វកិច្ចផ្ដល់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ ផ្សេងៗ ដល់កម្មករនិយោជិតម្តងម្កាល ស្របតាមស្មារតីនៃច្បាប់ស្តីពីការងារ និងប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា។
២. និយោជកក៏មានកាតព្វកិច្ចចុះបញ្ញិកាកម្មករនិយោជិតម្តងម្កាលជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស .ស) ដើម្បីឲ្យពួកគេទទួលបានការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗ ដែលមានកំណត់ដោយបេឡាជាតិរបបសន្តិ សុខសង្គមផងដែរ។
៣. អនុលោមតាម មាត្រា ១៧៧ នៃច្បាប់ស្តីពីការងារ អាយុអប្បរមាអាចចូលធ្វើការជាកម្មករនិយោជិត ត្រូវបាន កំណត់ត្រឹម ១៥ ឆ្នាំ។ ដូចនេះ រាល់ការជ្រើសរើស និងប្រើប្រាស់កម្មករនិយោជិតវ័យក្មេង ដែលមានអាយុ ក្រោម ១៥ ឆ្នាំ ត្រូវបានហាមឃាត់ និងចាត់ទុកថាជាការប្រើប្រាស់ពលកម្មកុមារ ដែលនឹងត្រូវរងការពិន័យទៅ តាមច្បាប់ស្តីពីការងារ។ មិនតែប៉ុណ្ណោះចំពោះសមាជិកសមាគម ដែលបានចុះបញ្ជីជាមួយគម្រោង ILO-BFC ក៏នឹងតម្រូវឱ្យអនុវត្តកាតព្វកិច្ចក្នុងកិច្ចព្រម
នៅពេលដែលត្រូវបានរកឃើញថាបានប្រើប្រាស់ពលកម្មកុមារ ព្រៀងរវាងសមាគម និងILO-BFC។
៤. និយោជកត្រូវអនុវត្តន៍តាមស្មារតីប្រកាសលេខ ៤៦៧ ក.ប/ប្រ. របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ដីពីនីតិវិធីនៃការជ្រើសរើសកម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស គ្រឹះស្ថាន ឲ្យបានខ្ជាប់ខ្ជួន ទាក់ទងនឹង ឯកសារតម្រូវ ការសម្ភាសន៍ និងធ្វើកិច្ចសន្យាការងារ និងលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង។ ក្នុងករណីមានចម្ងល់ សូមទំនាក់ទំនងមកកាន់សមាគម តាមរយៈលេខទូរស័ព្ទ 088 812 2133 ឬតាមប្រព័ន្ធ Telegram ដែលមាន Username: @Taft ac. Legal Hot I ine KHENនៅរៀងរាល់ម៉ោងការងារ។

សមាគម សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសាររំលឹកនេះហើយ រោងចក្រ សហគ្រាសដែលជាសមាជិក ទាំងអស់ នឹងចូលរួមសហការ និងអនុវត្តតាមការណែនាំខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖ សុទ្ធលី

administrator

Related Articles