យោងតាមការចុះផ្សាយរបស់ National Employment Agency នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឱកាសការងារបន្ថែម ចំនួន ១ ០០៦ កន្លែង នៅក្រុមហ៊ុនជប៉ុន Minibea Cambodia សម្រាប់បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
បន្ថែមពីនេះ អត្ថប្រយោជន៍ការងារមានដូចជា
_ ប្រាក់ខែគោលចំនួន ២០៨ ដុល្លារ
_ ប្រាក់ធ្វើការទៀងទាត់ ១២ ដុល្លារ
_ ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ៧ ដុល្លារ
_ ប្រាក់បំណាច់នៅពេលបញ្ចប់កិច្ចសន្យា ៥%
_ ប្រាក់ធ្វើការបន្ថែមម៉ោង និងប្រាក់ឧបត្ថម្ភអាហារ ២០០០ រៀល ពេលធ្វើការបន្ថែមម៉ោង
_ ផ្តល់បាយសរ បីពេលក្នុងមួយថ្ងៃ
_ ផ្តល់កន្លែងស្នាក់នៅ និងទឹកភ្លើងដោយឥតគិតថ្លៃ
_ គ្រប់កន្លែងស្នាក់នៅផ្តល់ជូនម៉ាស៊ីនបោកគក់ឥតគិតថ្លៃ
ក្នុងនោះ លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា៖
_ ត្រូវមានឯកសារ ច្បាប់ដើម ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត
_ មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
សម្រាប់មុខតំណែងវិញគឺ
បុគ្គលិកផ្នែកផលិតកម្ម
យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
ប្រភព៖ National Employment Agency