យោងតាមការផ្សព្វផ្សាយរបស់ Children’s Surgical Centre នាពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា មជ្ឈមណ្ឌលវះកាត់កុមារ (អ្នកជំងឺហៅថា ពេទ្យគៀនឃ្លាំង) បានសហការណ៏ជាមួយក្រុមគ្រូពេទ្យ ជំនាញមកពី ប្រទេសសឹង្ហបូរី និងផ្តល់ជូន ការពិនិត្យព្យាបាល និងវះកាត់។
ក្នុងនោះ មជ្ឈមណ្ឌលវះកាត់កុមារ បានបន្ថែមថា មជ្ឈមណ្ឌលនឹងធ្វើការពិនិត្យព្យាបាល និងវះកាត់ជូនចំពោះ អ្នកជំងឺដែលមានបញ្ហាដូចខាងក្រោម៖
1. វះកាត់ដៃដែលអាចកំរើកបានដែលបណ្តាលដាច់សសៃប្រសាទបញ្ជា
2. វះកាត់ដៃពិការឬខូចទ្រង់ទ្រាយពីកំណើត
3. វះកាត់ម្រាមដៃជាប់គ្នាឬ ម្រាមលើស ឬខូចដៃ
4. វះកាត់តសសៃប្រសាទទ្បើងវិញ
5. វះកាត់អ្នកជំងឺដាច់សសៃប្រសាទខួរក្បាល(អ្នកជំងឺត្រូវការវះកាត់ស្តារលទ្ធភាពពលកម្ម)។
បន្ថែមពីនេះ ការព្យាបាលនេះចាប់ពី ថ្ងៃទី 7 ដល់ 11 ខែ កក្តដា ឆ្នាំ2025 ខាងមុខនេះ។ អាស័យដ្ឋាន៖ ក្នុងមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង,ផ្លូវ៦អា,ភូមិគៀនឃ្លំាង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។
មជ្ឈមណ្ឌលវះកាត់កុមារ ក៏បានបញ្ជាក់ថា៖ សូមកុំសួរអ្នករត់ម៉ូតូដុបនៅគៀនឃ្លាំងអ្នកចាំចាប់អ្នកជំងឺនៅតាមផ្លូវមាត់ច្រកចេញចូលក្រៅ អាគារ អ្នកផ្ញើរម៉ូតូ ព្រោះអ្នកទាំងអស់នោះ កំពុងអុសទាញអ្នកជំងឺទៅកន្លែងឯកជន។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
លេខទូរស័ព្ទៈ 023430202/012807679
ប្រភព៖ Children’s Surgical Centre