ឃាតកម្ម​រន្ធត់៖ ឪពុកមា​អាករ​ក្មួយ​ស្រី​ស្លាប់​ទាំង​រស់ ក្រោយ​ចប់​ភ្លេង​ពិណពាទ្យ មុន​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ

ឃាតកម្ម​រន្ធត់៖ ឪពុកមា​អាករ​ក្មួយ​ស្រី​ស្លាប់​ទាំង​រស់ ក្រោយ​ចប់​ភ្លេង​ពិណពាទ្យ មុន​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ

រាជធានី​ភ្នំពេញ ៖ ពូ​បង្កើត យក​កាំបិត​បុ័ងតោ អាករក្មួយ​ស្រី​បង្កើតម្នាក់អាយុ​ជាង ១០​ឆ្នាំ បណ្តាលឱ្យ​ស្លាប់​មុន​ពេល​បញ្ជូនទៅ​ដល់​មន្ទីរពេទ្យ​។ ​ចំណែកជនសង្ស័យ បន្ទាប់​ពី​ធ្វើសកម្មភាពរួច បាន​អាករ​ខ្លួនឯង រួច​លោត​ពីលើ​ផ្ទះ​ជាន់​ទី​០១ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ គួររំលឹកថា ឪពុកមា​ប្រល័យ​ជីវិត​ក្មួ​.​យ​បង្កើត​រួច ផ្តាច់​សង្ខារ​ខ្លួនឯង​តាម​ក្រោយ

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​រសៀល​ថ្ងៃ​ទី១ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ ១៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។


កុមារី​រង​គ្រោះ​ឈ្មោះ នុ​ត កូនស្រី អាយុ​ជាង ១០​ឆ្នាំ​ជាង ​ជា​សិស្ស​រៀន​ថ្នាក់​ទី​០៣ ។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ជន​ដៃដល់ ដើរ​ក្រៅ​មក​រួច​បាន​ឡើង​ទៅ​លើ​ផ្ទះ រួច​យក​អាសនៈ​ចុះ​មក​ក្រោម ហើយ​បាន​ដុត​ធូប នឹង​មាន​ចាក់​ភ្លេង​ពិណពាទ្យចំនួន​០៣​បទ​។ លុះ​ពេល​ចប់​ភ្លេង​​ពិណពាទ្យ​ចំនួន​០៣​បទ ជន​ដៃដល់​បានរ​ត់ទៅ​ចាប់​ក្មួយ​ស្រី អូស​ឡើង​ទៅ​លើ​ផ្ទះ រួច​ធើ្វ​សកម្មភាព អាករ​ក្មួយ​ស្រី​បង្កើត​អាយុ​ប្រហែល​១០​ឆ្នាំ​ជាង ។ ចំណែក​ម្ដាយ​ក្មេង​ស្រី​បាន​ឡើង​ទៅ​តាម​ក្រោយ ក៏​ត្រូវ​ជន​ដៃដល់​កាប់​ត្រូវ​ដៃ​រង​របួសស្រាល ។ ភ្លាម​ៗ ជន​ដៃដល់​បាន​ធើ្វ​សកម្មភាព​យក កាំបិត​បុ័ងតោ អាករ​ខ្លួនឯង​នឹង​យក​ពូថៅ​វាយ​ក្បាល​ខ្លួន​បន្ថែម រួច​លោត​ចុះ​មក​ក្រោយ​ដើម្បី​សម្លាប់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ខណៈនោះ ប្រជាពលរដ្ឋ​បាន​បាន​នាំ​គ្នា​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​ដឹក​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា តែ​ជា​អកុសល​ក្មេង​ស្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ចំណែក​ជន​ដៃដល់​កំពុង​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់​ទៅ នគរបាល​ជំនាញ​ចក្ខុ​កោសល្យវិច័យ ដើម្បី​មក​ត្រួតពិនិត្យ​សព​ផង​ដែរ ។ បន្ទាប់​ពី​ត្រួតពិនិត្យ​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​សព ជូន​គ្រួសារ​សាច់ញ្ញាត្តិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles