ICJ កម្ពុជា-ថៃ៖ លោក Jean-Marc Sorel កំពូលអ្នកច្បាប់ជើងចាស់ជួយកម្ពុជា ជួបសម្តេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សារឿងក្តីតំបន់ព្រំដែន

ICJ កម្ពុជា-ថៃ៖ លោក Jean-Marc Sorel កំពូលអ្នកច្បាប់ជើងចាស់ជួយកម្ពុជា ជួបសម្តេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សារឿងក្តីតំបន់ព្រំដែន

រាជធានី​ភ្នំពេញ ៖ កំពូល​អ្នក​ច្បាប់​ម្នាក់ ក្នុង​ចំណោម​អ្នក​ច្បាប់​ផ្សេង​ទៀត បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ពិភាក្សា​រឿង​ក្តី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជាមួយ​ថៃ ចំពោះ​តំបន់​ជម្លោះ​បួន​កន្លែង ។

សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​ថា សម្តេច​បាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល (Jean-Marc Sorel) ដើម្បី​ពិនិត្យ ពិភាក្សា​លើ​ការ​បន្ត​នីតិវិធី​របស់​កម្ពុជា ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ។


លោក​សាស្ត្រាចារ្យ សង់ ម៉ាក់​សូ​រែ​ល គឺជា​សមាជិក​ដ៏​សំខាន់​មួយ​រូប ក្នុង​ក្រុម​ទីប្រឹក្សា​ច្បាប់ និង​មេធាវី ដែល​បាន​ជួយ​អោយ​កម្ពុជា​ទទួល​ជោគជ័យ ក្នុង​រឿង​ក្តី​នៃ​ការ​បកស្រាយ​សាលក្រម​ប្រាសាទព្រះវិហារ (១៩៦២) នៅ​ឆ្នាំ ២០១១-២០១៣ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នៅ​បន្ត​មិន​រា​ថយ នោះ​ទេ ចំពោះ​ការ​នាំ​យក​រឿង​ក្តី​ពាក់ព័ន្ធ​នឹង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles