(ខេត្តព្រះវិហារ )៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ១ ខែ កក្ដដា ឆ្នាំ ២០២៥ បានឱ្យដឹងថា រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់ ប្រចាំខែមិថុនា ឆ្នាំ ២០២៥។
អាជ្ញាធរជាតិព្រះវិហារ បានបន្ថែមថា ភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋាន គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ មានដូចខាងក្រោម៖
១. រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៤ ៩៨៤ នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៤ ៧៩៨ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១៨៦នាក់។
២. រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៧ ៩៦៧នាក់៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក