ព្យុះភ្លៀងចិន៖ មនុស្ស ២នាក់ស្លាប់ ៦នាក់បាត់ខ្លួន អាជ្ញាធរកំពុងស្វែងរក ខេត្តហេណានរងផលប៉ះពាល់

ព្យុះភ្លៀងចិន៖ មនុស្ស ២នាក់ស្លាប់ ៦នាក់បាត់ខ្លួន អាជ្ញាធរកំពុងស្វែងរក ខេត្តហេណានរងផលប៉ះពាល់

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងយ៉ាងខ្លាំងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time កាលពីយប់ថ្ងៃទី១ ខែកក្កដា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយព្យុះភ្លៀងនៅពេលនេះមានតំបន់ចំនួន​២ គឺក្រុង Taiping និង ក្រុង Erlangping នៃខេត្ត Henan ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ព្យុះភ្លៀងដ៏អាក្រក់នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរកំពុងព្យាយាមស្វែងរកពួកគេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សកម្មបំផុត។ បើតាមអាជ្ញាធរឧតុនិយមចិនបានបញ្ជាក់ថា បញ្ហាអាកាសធាតុអាក្រក់នេះអាចបន្តកើតមានជាច្រើនថ្ងៃបន្ថែមទៀត ហើយតំបន់ដែលរងផលប៉ះពាល់ក៏អាចរីករាលដាលកាន់តែច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

administrator

Related Articles