បេសកកម្មបម្រើជាតិ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋយូរអង្វែង

បេសកកម្មបម្រើជាតិ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋយូរអង្វែង

កំពង់ធំ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី​ បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តសែនកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា​ សម្តេច​នៅតែ​ជឿជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋក្នុង​រយៈពេលយូរ​អង្វែងតទៅទៀត ដោយឈរលេីមូលដ្ឋាន​ នៃកិច្ចការងារដ៏ធំពីរ​ គឺ​ទី១).​ ប្រជាពលរដ្ឋ​នៅតែឱ្យតម្លៃ​ ទៅលេីសច្ចភាព​ និង​ការខិតខំប្រឹង​ប្រែងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលជាអ្នកធ្វេីពិតប្រាកដ​ និង​ទី២).​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងមិនបោះបង់ចោល​នូវ​បុព្វហេតុ​របស់ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ​ និង​ប្រជាជន​ ទោះបី​ជាក្នុង​រយៈពេល​១០០ឆ្នាំទៀតក៏ដោយ​។ កត្តាទាំង​ពីរ​នេះហេីយ​ ដែលធានា​នូវ​ការ​ដឹកនាំ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។


ជាមួយគ្នានេះដែរ,​ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា លំនឹងស្ថិរភាពសង្គម សុខសន្តិភាព សេដ្ឋកិច្ច និងនយោបាយ គឺគ្មានគណបក្សណា​មួយ មកជំនួសគណបក្សប្រជាជន​កម្ពុជា ព្រោះប្រជាជន និងប្រទេសកម្ពុជា គឺនៅតែត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីបន្តដឹកនាំនាវា​កម្ពុជាឆ្ពោះទៅមុខ។ ជាសក្ខីភាព, ប្រជាជនកម្ពុជា ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺពុំមែនជាការចៃដន្យនោះទេ គឺស្ថិតក្រោមការវាយតម្លៃ និងការសម្រេចចិត្តយ៉ាង​ច្បាស់លាស់​ ចំពោះគណបក្ស​ប្រជាជន​កម្ពុជា ដែលបានខិតខំធ្វេី និងតស៊ូយ៉ាងស្វិតស្វាញ​ក្នុងការដោះស្រាយបញ្ហានានា និងបម្រើប្រជាជន​គ្រប់កាលៈទេសៈ។ ជាក់ស្តែង​ការសង្គ្រោះជីវិតប្រជាជនក្នុង​ពេលវេលា​ដ៏លំបាក​ នៃរីករាលដាលជំងឺកូវីដ-១៩​ និងការបើកសេដ្ឋកិច្ច ឡើងវិញឱ្យមានសកម្មភាព និង​ប្រក្រតីភាពដូចបច្ចុប្បន្ន​ ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយចក្ខុវិស័យ និង
ប្រសិទ្ធភាពបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថាគណបក្សប្រជាជនកម្ពុជា គឺបានជួយ សង្គ្រោះជីវិតប្រជាជនកម្ពុជាក្នុងដំណាក់កាល ៣ធំសំខាន់ៗ គឺ៖ ១/ ការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​ឱ្យរួចផុតពីគោលនយោបាយកាប់សម្លាប់​ប្រជាជន​ នៃរបប​ ប៉ុល ពត​, ២​/ការរំដោះប្រជាជនមិន​ឱ្យស្លាប់តទៅទៀត​ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងការបែកបាក់ ដែលបានជួយសង្គ្រោះជីវិតទាំងប្រជាពលរដ្ឋ និងកងទ័ពទាំងសងខាង​ ឱ្យរស់​នៅក្នុង​សុខសន្តិភាព​ និង ៣/ ការជួយសង្គ្រោះជីវិត​ប្រជាជន​ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ថ្លែងថា គណបក្សប្រជាជនកម្ពុជា មានការប្តេជ្ញាចិត្ត និងកំណត់គោល​ដៅក្នុងការធ្វើឱ្យល្អឥតខ្ចោះ, កែប្រែចំណុចខ្វះខាត និងធ្វេីឱ្យកាន់តែប្រសើរ​ ក្នុងការបម្រើឧត្តម​ប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ទាំងក្នុងពេលនេះ និងអនាគត​ ដោយគ្មានការប្រែប្រួលឡើយ ៕ រក្សាសិទ្ធដោយ : សុទ្ធលី

administrator

Related Articles