រញ្ជួយដីជប៉ុន៖ កម្រិត ៥,៥ រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន

រញ្ជួយដីជប៉ុន៖ កម្រិត ៥,៥ រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន

ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៥,៥ វ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុននៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ទីតាំងដែលបានរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺតំបន់ឆ្នេរនៃកោះ Tokara ដែលស្ថិតនៅក្នុងខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះបានបង្កឱ្យមានភាពរំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ២០គីឡូម៉ែត្រ។ យ៉ាងណាក្តី រហូតមកដល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ពីសំណាក់អាជ្ញាធរប្រចាំតំបន់កើតហតុបញ្ជាក់ថា មានអ្នករងរបួសឬក៏អត់នៅឡើយទេ ហើយទំហំនៃការខូតខាតវិញក៏មិនមានការបញ្ជាក់ច្បាស់លាស់ដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

administrator

Related Articles