ប្រទេសជប៉ុន៖ ផ្តល់ហិរញ្ញប្បទានឥតសំណងជិត ៣ លានដុល្លារ សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស

ប្រទេសជប៉ុន៖ ផ្តល់ហិរញ្ញប្បទានឥតសំណងជិត ៣ លានដុល្លារ សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស

យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នាពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រទេសជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៤៤២.០០០.០០០ យ៉េន (ប្រមាណ ២.៩៤៧.០០០ ដុល្លារអាមេរិក) សម្រាប់ អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។

ក្នុងនោះ ជំនួយឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ជប៉ុន ក្នុងការជំរុញការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន៕

ប្រភព៖ ក្រសួងការបរទេស

administrator

Related Articles