អាមេរិក៖ មនុស្សចំនួន ២នាក់បានរងរបួស និង ៧កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចដ៏ធំមួយនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា។ ឃ្លាំងកាំជ្រួចមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Esparto ភាគខាងជើងនៃរដ្ឋ California។
បើតាមអាជ្ញាធរនៅតំបន់កើតហេតុបានបញ្ជាក់ថា សម្រាប់អ្នករងរបួសទាំង ២នាក់គឺត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត ១០០%ហើយ តែសម្រាប់អ្នកដែលកំពុងបាត់ខ្លួនវិញ គិតត្រឹមពេលនេះគេនៅមិនទាន់អាចសន្និដ្ឋានបានថា ពួកគេអាចមានសំណាងនៅរស់មានជីវិត ឬក៏បានស្លាប់ហើយនោះទេ។ ចំពោះមូលហេតុជាក់ស្តែងដែលបង្កឱ្យការផ្ទុះ និងអ្នកទទួលខុសត្រូវវិញក៏នៅមិនទាន់មានការបញ្ជាក់នៅឡើយដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time