កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការដឹកនាំសម្របសម្រួលពីឯកឧត្ដម ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដ កាលពីថ្ងៃទី២៥.០៦.២០២៥ វេលាម៉ោង១០និ៣៩នាទី និងបានការដឹកនាំផ្ទាល់លោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង លោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវករណីចោរកម្មនៅចំណុចផ្ទះជនរងគ្រោះភូមិដីក្រហម ឃុំរការកោះ ស្រុកគងពិសី ស្របពេលជនរងគ្រោះធ្វេីការរោងចក្រ។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា កំលាំងនគរបាលព្រហ្មទណ្ឌបានធ្វេីការសហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រុកគងពិសី ធ្វើ ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដេីម្បីធ្វេីការសាកសួរ ៖១-ឈ្មោះ ឡុង លីន ហៅ តុង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទងអ្នកបេីកម៉ូតូដឹកនិងចាំមើលផ្លូវ ។ ២-ឈ្មោះ បេ សុផាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ អ្នកធ្វើសកម្មភាពចូលខាងក្នុងផ្ទះ ។ ៣-ឈ្មោះកៃ រ៉ូហ្សា ភេទស្រីអាយុ២៨ឆ្នាំ នៅបន្ទប់ជួល ភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង (បក្ខពួក) ។
៤-ឈ្មោះ ស៊ុន ពិនាយ ភេទប្រុសអាយុ២៨ឆ្នាំ ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។
បានកិច្ចសហការនិងពន្លាតសមត្ថកិច្ច ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល ការសហការជាមួយកំលាំងអធិការនគរបាលការកំលាំងអធិការឈានឃាត់ខ្លួនអ្នកទិញគ្រឿងអលង្ការ ០១នាក់ឈ្មោះ លឹម ហ៊ុយហៀង ភេទស្រី អាយុ៥៥ឆ្នាំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជាលទ្ធផលកិច្ចប្រតិបត្តិការខាងលេីសមត្ថកិច្ចបានឃាត់អ្នកពាក់ព័ន្ធជនសង្ស័យ៥នាក់ និងដកហូតវត្ថុតាង ប្រាក់រៀល-ដុល្លារ គ្រឿងអលង្ការ សេសសល់ពីការ លក់ ប្រមាណគឹតជាទឹកប្រាក់ប្រហែល ៥៥០០ដុល្លារអាមេរិកប្រគល់ជូនជនរងគ្រោះវិញ ។
ចំពោះជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ : សុទ្ធលី






