បង្រ្កាបសាច់បង្កកខុសច្បាប់៖ មន្ត្រីជំនាញរឹបអូសភ្លៅមាន់ និងសាច់គោបង្កកជាង ៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់ បម្រុងចែកចាយនៅភ្នំពេញ

បង្រ្កាបសាច់បង្កកខុសច្បាប់៖ មន្ត្រីជំនាញរឹបអូសភ្លៅមាន់ និងសាច់គោបង្កកជាង ៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់ បម្រុងចែកចាយនៅភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បង្ហោះកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីជំនាញ ចុះបង្រ្កាបភ្លៅមាន់ និងសាច់គោ បង្កក បានចំនួន ៨តោន ចេញពីប្រទេសវៀតណាម តាមច្រកតំបន់ព្រែកជ្រៃ បម្រុងមកចែកចាយមករាធានីភ្នំពេញ។

ក្នុងការបង្ហោះរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បានបន្ថែមថា តាមអនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅនៅវេលាម៉ោង ១៥ និង០៥នាទី នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកសាច់សត្វបង្កកចំនួន 502កេសក្រដាស ស្មើនឹង ៨០១៥គីឡូក្រាម មានភ្លៅមាន់ និងសាច់គោ បានចុះឃាត់នៅលើផ្លូវ ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំពោះរថយន្តខាងលើបានដឹកសាច់បង្កក ចេញពីប្រទេសវៀតណាម តាមច្រកតំបន់ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។ តាមការឆ្លើយបញ្ជាក់ពីអ្នកបើកបរដឹកសាច់បង្កក ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាំង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

ប្រភព៖ Sarat Hun

administrator

Related Articles