អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងតំបន់ភាគខាងត្បូងរដ្ឋតិចសាស់ សហរដ្ឋអមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែកក្កដា។ សូមបញ្ជាក់ថា ទឹកជំនន់នេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងលឿនបំផុតក្រោយតំបន់រងគ្រោះខាងលើនេះមានភ្លៀងធ្លាក់ខ្លាំង និងច្រើនថ្ងៃជាប់គ្នា។
បើតាមលោក Dan Patrick អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺមានជនរងគ្រោះមួយចំនួនជាកុមារ ដែលស្លាប់ដោយសារតែលង់នៅក្នុងទឹកកំពុងហូរខ្លាំង។ អភិបាលរដ្ឋតិចសាស់រូបនេះបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះក៏នៅមានកុមារៗចំនួន ២៣នាក់កំពុងតែបាត់ខ្លួនពីជំរុំ Camp Mystic ផងដែរ ខណៈនៅក្នុងជំរុំដែលជាកន្លែងមានសុវត្ថិភាពសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ននេះមានមនុស្សប្រមាណជា ៧៥០នាក់កំពុងស្នាក់នៅ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time