សម្រស់​កីឡាការិនី​តេន្នីស៖ រក​ឃើញ​រាជិនី​សម្រស់​ថ្មី សូម្បី Sabalenka ក៏​សរសើរ​មិន​ដាច់​ពី​មាត់!

សម្រស់​កីឡាការិនី​តេន្នីស៖ រក​ឃើញ​រាជិនី​សម្រស់​ថ្មី សូម្បី Sabalenka ក៏​សរសើរ​មិន​ដាច់​ពី​មាត់!

ចក្រភព​អង់គ្លេស ៖ កីឡាការិនី​វាយ​តេ​ន្នី​ស​លំដាប់​លេខ​១​ពិភពលោក សញ្ជាតិ​បេឡា​រុស Aryna Sabalenka ចាប់ផ្តើម​ការ​ប្រកួត​ព្រឹត្តិការណ៍ Wimbledon ឆ្នាំ​២០២៥ ដោយ​បាន​យកឈ្នះ​កីឡាការិនី​សញ្ជាតិ​អា​មេ​រិ​ក ដើម​កំណើត​កា​ណា​ដា Carson Branstine នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ ដោយ​លទ្ធផល ២​សិត​ទល់​នឹង​០ (៦-១ និង ៧-៥) កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ​។ ប៉ុន្តែ​ការ​ប្រកួត​នោះ បណ្តាសារ​ព័ត៌មាន និង​បណ្តាញ​សង្គម​នៅ​ជុំវិញ​ពិភពលោក​បាន​ផ្តោត​ខ្លាំង​លើ​កីឡាការិនី Carson Branstine ដែល​ជា​អត្ត​ព​លិ​ក​ផង និង​ជាតា​រា​ម៉ូ​ដែល​ផង​។

កញ្ញា Carson Branstine វ័យ​២៤​ឆ្នាំ ដែល​ក្លាយជា​កីឡាការិនី​តេ​ន្នី​ស​អាជីព​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៤ បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី Aryna Sabalenka ម្ចាស់​ជើងឯក​ពានរង្វាន់ Grand Slam ឯកត្តជន​៣​សម័យកាល គឺជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​នាង​នៅ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក Wimbledon​។


បើ​ទោះបីជា​បរាជ័យ​ការ​ប្រកួត​នេះ ឈ្មោះ Carson Branstine បាន​លេចឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ និង​បណ្តាញ​សង្គម​នៅ​ជុំវិញ​ពិភពលោក ដោយសារ​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង រហូត​មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា កីឡា​តេ​ន្នី​សរក​ឃើញ​កីឡាការិនី​ដ៏​ស្រស់​ស្អាត​ថ្មី​ម្នាក់​ទៀត​ហើយ​។ សូ​ម្បី​កីឡាការិនី​លំដាប់​កំពូល Sabalenka វ័យ​២៧​ឆ្នាំ ក៏​បាន​លាន់មាត់​សរសើរ​ពី​សម្រស់​របស់ Branstine ផង​ដែរ ដោយ​នាង​និយាយ​ក្រោយ​ការ​ប្រកួត​ដូច្នេះ​ថា «​ខ្ញុំ​ដឹង​ថា​នាង​ពិត​ស្រស់​ស្អាត​ខ្លាំង​ណាស់​។ នៅ​ថ្ងៃមុន​ខ្ញុំ​បាន​បើក​បណ្តាញ​សង្គម ហើយ​នាង​កំពុង​តែ​ផ្តល់​បទ​សម្ភាសន៍​។ ខ្ញុំ​គិត​ថា​នាង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ហើយ​ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា ឱ​ព្រះ​ជា​ម្ចាស់​អើយ ក្មេង​ស្រី​ម្នាក់​នេះ​ស្អាត​ខ្លាំង​ណាស់​។ បន្ទាប់​មក​ខ្ញុំ​បាន​បើក​មើល​ការ​ចាប់ឆ្នោត​គូប្រកួត ហើយ​ស្រាប់តែ​ខ្ញុំ​ឃើញ​ខ្ញុំ​ត្រូវ​ប្រកួត​ជាមួយ​ក្មេង​ស្រី​កា​ណា​ដា​ម្នាក់ (Branstine)​។ ខ្ញុំ​បាន​បើក​មើល​ប្រវត្តិរូប​របស់​នាង ហើយ​ខ្ញុំ​ក៏​គិត​ក្នុង​ចិត្ត​ថា អូ៎ នេះ​ជា​ស្រី​ស្អាត​។ នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​គិត​រហូត​មក​ដល់​ពេល​នេះ​»​។

កីឡាការិនី​ជនជាតិ​កា​ណា​ដា Branstine បច្ចុប្បន្ន​កំពុង​នៅ​ជាប់​ចំណាត់ថ្នាក់​ពិភពលោក​លេខ ១៩៤ ពិភពលោក ហើយ​កំពុង​ខំប្រឹង​ដើម្បី​ស្វែងរក​ផ្លូវ​នៅ​ក្នុង​អាជីព​តេ​ន្នី​ស​កម្រិត​ខ្ពស់​របស់​នាង​។

Branstine ទទួល​បានការ​ចាប់អារម្មណ៍​អំឡុង​ពេល​អាជីព​កីឡា​តេ​ន្នី​ស​នៅ​មហាវិទ្យាល័យ Texas A&M ហើយ​អាជីព​កីឡា​នាង​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​តាម​រយៈ​អាជីព​ជាតា​រា​ម៉ូ​ដែល ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​យ៉ាង​ខ្លាំង​។ មិនតែប៉ុណ្ណោះ នាង​បាន​បំពេញការងារ​ជាតា​រា​ម៉ូ​ដែល ដើម្បី​បំពេញ​មហិច្ឆតា​លើ​អាជីព​កីឡា​តេ​ន្នី​ស​របស់​នាង​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ Branstine នាម​លើក​ឡើង​អំពី​ការងារ​ជាតា​រា​ម៉ូ​ដែល​បង្កើត​ប្រាក់​ចំណូល ដើម្បី​បំពេញ​ដល់​អាជីព​កីឡា​តេ​ន្នី​ស​របស់​នាង​ដោយ​និយាយ​ថា នាង​មិន​ចង់​សុំ​អ្វី​ពី​ឪពុក​ម្តាយ​នាង​ទេ​។ ទោះជា​នាង​និយាយ​ថា នាង​ស្រលាញ់​អាជីព​តារា​បង្ហាញ​ម៉ូ​ដ និង​បង្ហាញមុខ​នៅ​មុខ​កាមេរ៉ា​ក៏​ដោយ ការ​ដើរ​ម៉ូ​ដ​គឺជា​ហេតុផល​ដែល​នាង​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡា​តេ​ន្នី​ស​ជុំវិញ​ពិភពលោក​។

បច្ចុប្បន្ន Branstine បាន​ចុះហត្ថលេខា​ជាមួយ​ភ្នាក់ងារ​ម៉ូ​ដែល​ចំនួន ២ និង​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន រួម​ទាំង Farah Kimia និង Trinity ផង​ដែរ​។ នាង​ក៏​ធ្លាប់​ថ្លែងប្រាប់​ទស្សនាវដ្តី Clay កាលពី​ខែ​មុន​ហើយ អំពី​ការ​ស្រឡាញ់​អាជីព​តារា​ម៉ូ​ដែល និង​កីឡា​តេ​ន្នី​ស​ដូច​គ្នា​៕ ដកស្រង់ ៖ The Sun, Daily Mail និង New York Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles