អាមេរិក៖ នៅទីបំផុតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញអត្រាពន្ធនាំចូលផ្លូវការចុងក្រោយសម្រាប់បណ្តាលប្រទេសមួយចំនួននៅតំបន់អាស៊ីហើយ ដោយអត្រាពន្ធនាំចូលថ្មីនោះហាក់មានការថយចុះទាបបន្តិច បើធៀបទៅនឹងអត្រាពន្ធដែលលោក ដូណាល់ ត្រាំ ធ្លាប់បានដាក់ចេញនាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែកក្កដានេះ បានបង្ហាញថា អត្រាពន្ធថ្មីនះរួមមាន៖
១-ប្រទេសមីយ៉ាន់ម៉ា ៤០%
២-ប្រទេសឡាវ ៤០%
៣-ប្រទេសកម្ពុជា ៣៦%
៤-ប្រទេសថៃ ៣៦%
៥-ប្រទេសជប៉ុន ២៥%
៦-ប្រទេសកូរ៉េខាងត្បូង២៥%
៧-ប្រទេសម៉ាឡេស៊ី ២៥%
សូមបញ្ជក់ជូនថា អត្រាពន្ធសម្រាប់នាំទំនិញចូលអាមេរិកខាងលើនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥នេះតទៅ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time