សេវាពិនិត្យបាតភ្នែកឥតគិតថ្លៃ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ផ្ដល់ឱកាសពិនិត្យបាតភ្នែកដោយឥតគិតថ្លៃ រយៈពេល ១ខែពេញ ខែកក្កដា ឆ្នាំ២០២៥

សេវាពិនិត្យបាតភ្នែកឥតគិតថ្លៃ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ផ្ដល់ឱកាសពិនិត្យបាតភ្នែកដោយឥតគិតថ្លៃ រយៈពេល ១ខែពេញ ខែកក្កដា ឆ្នាំ២០២៥

(ខេត្តត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ អាចមកទទួលសេវាពិនិត្យបាតភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែក្នុងខែកក្កដា ឆ្នាំ ២០២៥ នេះ

ឯកឧត្តម វេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានឱ្យដឹងថា ចំពោះបងប្អូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងពលរដ្ឋដែលនៅខេត្តជាប់គ្នា អាចមកទទួលសេវាពិនិត្យបាតភ្នែក នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំដោយឥតគិតថ្លៃរយៈពេល១ខែនៅក្នុងខែកក្កដា ឆ្នាំ ២០២៥ នេះ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ទើបទទួលបានម៉ាស៊ីនថតបាតភ្នែកម៉ាស៊ីនវាស់សម្ពាធភ្នែកនិងកែវពង្រីកពិនិត្យមើលបាតភ្នែកដែលជាជំនួយឧបត្ថមពីមូលនិធិហ្វេ្រដហូឡូកម្ពុជាហើយប្រគល់នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរទេព្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដោយឯកឧត្តម សាស្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក ។

ក្នុងនោះពិធីប្រគល់នេះ ក៏មានការចូលរួមពីឯកឧត្តម កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម វេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងតំណាងអង្គការដៃគូ មូលនិធិហ្វេ្រដហូឡូ (Fred Hollow foundation) ផងដែរ។

បើតាមការឱ្យដឹងពី ឯកឧត្តម កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា ការផ្តល់ជូននៅសម្ភារៈបរិក្ខាពិនិត្យសុខភាពភ្នែកនេះ គឺក្នុងគោលបំណងដើម្បីគាំទ្រដល់ការពិនិត្យ ការពារនិងព្យាបាលដល់អ្នកជំងឺដែលមានបញ្ហាភ្នែក និងផ្តល់ភាពងាយស្រួលដល់វេជ្ជបណ្ឌិតផ្នែកចក្ខុរោគ ងាយក្នុងការពិនិត្យនិងព្យាបាលសុខភាពភ្នែកដល់ពលរដ្ឋ។

ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ក៏ដូចជាក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក ជាពិសេសគឺអង្គការដៃគូមូនិធិ ហ្វេ្រដហូឡូ ដែលតែងតែគាំទ្រដល់មន្ទីរពេទ្យនៅក្នុងខេត្តត្បូងឃ្មុំផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សាស្តាចារ្យ ងី ម៉េង ប្រធានក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក ក៏បានកោតសរសើរដល់មន្ទីរសុខាភិបាលខេត្ត ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនផងដែរ ដែលកន្លងមកតែងតែធ្វើការពិនិត្យ និងព្យាបាលពលរដ្ឋដោយឥតគិតថ្លៃ ក្រោមគម្រោងមូនិធិផ្សេងៗ ហើយនេះគឺជាភ្នែកមួយដែលជួយដល់ពលរដ្ឋឱ្យទទួលបានសេវាព្យាបាលកាន់តែប្រសើរឡើងបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles