បណ្ឌិតចិន៖ រៀនចប់ថ្នាក់បណ្ឌិត តែសម្រេចធ្វើអ្នកដឹកជញ្ជូនម្ហូបអាហារ ក្រោយសម្ភាសន៍ការងារធ្លាក់រហូត១០ដង!

បណ្ឌិតចិន៖ រៀនចប់ថ្នាក់បណ្ឌិត តែសម្រេចធ្វើអ្នកដឹកជញ្ជូនម្ហូបអាហារ ក្រោយសម្ភាសន៍ការងារធ្លាក់រហូត១០ដង!

សិង្ហបុរី៖ បុរសជនជាតិចិនម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតត្រូវបានគេប្រទះឃើញធ្វើការងារជាអ្នកដឹកជញ្ជូនម្ហូបអាហារក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One ។ បណ្ឌិតរូបនេះមានឈ្មោះថា Ding Yuanzhao អាយុ ៣៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងខេត្ត Fujian ភាគខាងត្បូងប្រទេសចិន។ 

ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេចិន លោក Ding Yuanzhao បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ​ Oxford ក្នុងចក្រភពអង់គ្លេស ហើយបន្ទាប់មកទៀត គាត់ក៏បានបន្តការសិក្សាថ្នាក់បណ្ឌិតនៅក្នុងសាកលវិទ្យាល័យ Nanyang Technological University (NTU) ក្នុងប្រទេសសិង្ហបុរី។ បើទោះជាមានការអប់រំខ្ពស់មែន តែចប្ចុប្បន្នលោក Ding Yuanzhao បានធ្វើការងារជាអ្នកដឹកជញ្ជូនម្ហូបអាហារ ពោលគឺជាការងារដែលមិនទាមទារសមត្ថភាពចំណេះខ្ពស់រហូតដល់ថ្នាក់បណ្ឌិតនោះទេ ខណៈប្រាក់ចំណូលដែលគាត់អាចទទួលបានវិញគឺខ្ទង់ ៧០០ ដុល្លារសិង្ហបុរី (៥៤៦ ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ដោយត្រូវធ្វើការងារប្រមាណជា ១០ម៉ោងក្នុងមួយថ្ងៃ។ ប្រភពខាងលើបន្តថា មុនពេលសម្រេចធ្វើជាអ្នកដឹកជញ្ជូនម្ហូបអាហារ លោក Ding Yuanzhao ធ្លាប់បរាជ័យក្នុងការសម្ភាសន៍ការងារតាមក្រុមហ៊ុនធំៗចំនួន ១០ដង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Asia One

administrator

Related Articles