ចិន៖ បុរសជនជាតិម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណីបទល្មើសដ៏កម្រមួយ ពោលគឺរូបគាត់បានតែងខ្លួនជាមនុស្សស្រីនិងបានហៅមនុស្សប្រុសសរុបជាង ១,០០០នាក់ឱ្យមករួមភេទជាមួយគាត់ ហើយគាត់បានលួចថតវីដេអូនៃសកម្មភាពរួមភេទទាំងអស់នោះដើម្បីលក់តាមបណ្តាញអ៊ីនធឺណិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ Jiao មានអាយុ ៣៨ឆ្នាំ និងមានឈ្មោះនៅលើបណ្តាញសង្គមថា “Nanjing Uncle Red”។
បើតាមមន្ត្រីប៉ូលិសប្រចាំនៅក្នុងទីក្រុង Nanjing នៃខេត្ត Jiangsu បានបញ្ជាក់ថា លោក Jiao បានធ្វើសកម្មភាពស្មោកគ្រោកនេះជាយូរឆ្នាំមកហើយមុនពេលត្រូវបានចាប់ខ្លួន ហើយក្រុមបុរសដែលបានចូលអន្ទាក់របស់គាត់នោះគឺមានចំនួនសរុប ១,៦៩១នាក់។ ប្រភពខាងលើបានបន្តថា រាល់វីដេអូដែលលោក Jiao ទទួលបានពីកាមេរ៉ា ដែលគាត់បានលួចបង្កប់នៅក្នុងបន្ទាប់នោះ គឺគាត់បានយកទៅលើបង្ហោះនៅក្នុង Group មួយ ហើយអ្នកដែលចង់ចូលក្នុង Group មួយនេះត្រូវបង់ប្រាក់ចំនួន ១៥០យ័ន (២១ដុល្លារ)។ យោងទៅតាមច្បាប់នៅក្នុងប្រទេសចិន លោក Jiao នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលពី ៣-១០ឆ្នាំ និងត្រូវបង់ពិន័យមួយចំនួនផងដែរ។
អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post