ក្រសួងដែនដី៖ ប្លង់គោលប្រើប្រាស់ដីសម្រាប់ឃុំ ១៣០ ជុំវិញបឹងទន្លេសាប ចាប់ផ្ដើមសាកល្បងពីកំពង់ឆ្នាំង

ក្រសួងដែនដី៖ ប្លង់គោលប្រើប្រាស់ដីសម្រាប់ឃុំ ១៣០ ជុំវិញបឹងទន្លេសាប ចាប់ផ្ដើមសាកល្បងពីកំពង់ឆ្នាំង

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ ​ក្នុងសប្ដាហ៍នេះបានដឹកនាំកិច្ចប្រជុំពិភាក្សា​ និង​អញ្ជើញ​ចុះត្រួតពិនិត្យ​បឹងធំ នៅក្នុង​ស្រុក​រលា​ប្អៀរ​ ស្រុកជលគិរី និងក្រុ​ងកំពង់ឆ្នាំង ខេត្តកំពង់​ឆ្នាំង។ក្នុងកិច្ចប្រជុំឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​សាកល្បង​កំណត់​នូវ​ប្លង់គោល​​នៃការ​ប្រើប្រាស់​ដីជូន​ឃុំ​ទាំង១៣០​នៅជុំវិញបឹង​ទន្លេសាប ហើយកិច្ចការ​ងារ​នេះចាប់​ផ្ដើម​ចេញពីខេត្ត​កំពង់ឆ្នាំង​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងកាលពីថ្ងៃទី៩ ខែកក្កដាថា ការណ៍ដែលយើងជ្រើសរើស​ផ្ដើមចេ​ញពី​ខេត្ត​កំ​ព​ង់​ឆ្នាំ​ង​ ពី​ព្រោះ​ខេ​ត្ត​នេះ​​បា​ន​បញ្ចប់ការវាស់វែងដីធ្លីរួចរាល់ ។ដូច្នេះអ្វីដែលយើងទទួលបានក្នុងដៃ គឺផែនទីសុរិយោដី ងាយស្រួ​លក្នុ​ង​កា​រ​កំ​ណត់នូវ​ប្លង់គោលនៃការប្រើប្រាស់ដីក្នុងកម្រិតឃុំ ។ ម្យ៉ាងទៀត ខេត្តកំពង់ឆ្នាំងជាទី​កន្លែ​ងយុ​ទ្ធ​សាស្ត្រ​ស​ម្រាប់ចិញ្ចឹមត្រី មានសក្តានុពលច្រើនសម្រាប់​វិស័យកសិកម្ម និងសេដ្ឋកិច្ច។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី គឺកិច្ចការដែលក្រសួងត្រូវធ្វើបន្ទាប់ពីបញ្ចប់​ការងារវាស់វែងដីធ្លីរួច ត្រូវ​បន្តការងារសិក្សា និងផ្ដល់យោបល់អំពីគុណតម្លៃនៃសេដ្ឋកិច្ច​របស់ដីតាមសក្តានុពលនៃបណ្តាខេត្តនីមួយៗ​ ​ដើម្បី​ជួយលើកស្ទួយជីវភាពប្រជា​ពលរដ្ឋ, ជំរុញកិច្ចអភិ​វ​ឌ្ឍ​ន៍​ និ​ង​ព​ង្រឹ​ងខឿ​ន​សេ​ដ្ឋ​កិច្ច​ជា​តិ​ឱ្យ​​កា​ន់​តែ​រឹ​ងមាំ​ ។

ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការ​សិក្សា​មួយ​ថា​ បឹងទន្លេសាបធនធានធម្ម​ជាតិ​របស់កម្ពុជា អាច​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​កម្ពុជា​គិតជា​ទំ​ហំទឹ​ក​ប្រា​ក់​រាប់ពាន់លានដុល្លារ​តាមរយៈការផ្ដល់​ជាផល​ត្រី និងទឹកសាប​សម្រាប់​ប្រើប្រាស់​ក្នុងវិស័យកសិកម្ម ក៏ដូច​ជា​ផ្លូវ​សម្រា​ប់ដឹក​​ជញ្ជូ​នតាមផ្លូវទឹក​ទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles