ប្រជ្រុយលើដៃ៖ មាសប្រាក់ហូរចូល! តើប្រជ្រុយនាំលាភសំណាងរបស់អ្នកនៅត្រង់ណា?

ប្រជ្រុយលើដៃ៖ មាសប្រាក់ហូរចូល! តើប្រជ្រុយនាំលាភសំណាងរបស់អ្នកនៅត្រង់ណា?

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ប្រជ្រុយ​ដែល​អាច​នាំ​ប្រាក់​ធំ​ជូន​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

បុគ្គល​ដែល​មាន​បាតដៃ​សុទ្ធតែ​សាច់ ហើយ​មាន​ប្រ​ជុ​យ​មូល​មួយ​នៅ​ចំ​កណ្តាល​បាតដៃ នោះ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ ដោយ​ធ្វើ​អ្វី​ក៏​ជោគជ័យ​ដែរ​។ ជា​ពិសេស ធ្វើការ​មិនយូរ​ទេ នឹង​អាច​ឡើង​ទាំង​ឋានៈ ប្រាក់ខែ​ខ្ពស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មិនសូវ​ជួបនឹង​បញ្ហា​ខ្វះ​លុយ​នោះ​ឡើយ​។ ចំពោះ​នារី នឹង​អាច​នាំ​លាភ​ធំ​ណាស់​ជូន​ស្វាមី​របស់​ខ្លួន​។


អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ច​ង្អុ​រ​ដៃ តែងតែ​ទទួល​បាន​ជំនួយ​ច្រើន ដោយ​អាច​បង្កើត​បាន​មុខរបរ​ធំ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រស់នៅ​យ៉ាង​សុខ​ស្រួល​។ ជា​ពិសេស មិន​ថា​គេ​ធ្វើ​អ្វី​ទេ តែងតែ​ទទួល​បាន​ផល​ខ្ពស់​ចូល​មក​ជា​និច្ច​។

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​ខ្នងដៃ ជា​បុគ្គល​ដែល​អាច​ទទួល​បាន​ជំនួយ​ពី​បងប្អូន​ច្រើន​។ ជា​ពិសេស គេ​ជា​បុគ្គល​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ថែម​ទាំង​ចូល​ចិត្ត​ធ្វើអំពើ​ល្អ​ផង​ដែរ​។ ដូចនេះ លុយ​ដែល​ចូល​មក​រក​គេ​គឺ​មិន​ចេះ​តិច​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles