សំរាមព្រះសីហនុ៖ រដ្ឋបាលខេត្តអំពាវនាវពលរដ្ឋគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ខណៈផ្លូវដឹកជញ្ជូនខូចខាត

សំរាមព្រះសីហនុ៖ រដ្ឋបាលខេត្តអំពាវនាវពលរដ្ឋគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ខណៈផ្លូវដឹកជញ្ជូនខូចខាត

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា អំឡុងពេលនេះស្ថានភាពផ្លូវសម្រាប់ដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាមរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកម្រិតទឹកភ្លៀងក្នុងខែវស្សានេះ ដែលជាមូលហេតុធ្វើឱ្យការដឹកជញ្ជូនសំរាម នៅតាមខ្នងផ្ទះមានភាពយឺតយ៉ាវ ។

រដ្ឋបាលខេត្តព្រះសីហនុ  បានបន្តទៀតថា អាស្រ័យហេតុនេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីគ្រប់គ្រង និងរកកន្លែងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការទុកដាក់សំរាមពាសវាលពាសកាលដែលបណ្ដាលឱ្យហូរចូលទៅក្នុងប្រព័ន្ធលូ និងអូរប្រឡាយ ដែលអាចបង្កឱ្យស្ទះជន់លិចភូមិដ្ឋានបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles