ស.ស.យ.ក ប្រកាសពីកម្មវិធី «តស់! យើងទៅច្រៀងចម្រៀងជាតិ» ផ្តល់កម្លាំងចិត្តវីរកងទ័ពជួរមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ស.ស.យ.ក ប្រកាសពីកម្មវិធី «តស់! យើងទៅច្រៀងចម្រៀងជាតិ» ផ្តល់កម្លាំងចិត្តវីរកងទ័ពជួរមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

(ភ្នំពេញ)៖ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតី សន្និសីទសារព័ត៌មាន ស្តីពី «តស់! ទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ដែលនឹង​ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបើកឱ្យចូលរួមដោយសេរីចាប់ពីម៉ោង ៣៖០០រសៀលតទៅ។

សន្និសីទនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ពីគោលដៅចម្បង គឺដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយដល់កងទ័ពជួរមុខ និងបង្ហាញអំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា ពោរពេញដោយភាពជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរ៕

ប្រភព៖ វិទ្យុជាតិខេត្តកំពង់ធំ

administrator

Related Articles