ឥណ្ឌូណេស៊ី៖ ច្បាប់ពន្ធថ្មីសម្រាប់អ្នកលក់ Online នឹងត្រូវអនុវត្ត ជំរុញការបង់ពន្ធលើប្រាក់ចំណូលឌីជីថល

ឥណ្ឌូណេស៊ី៖ ច្បាប់ពន្ធថ្មីសម្រាប់អ្នកលក់ Online នឹងត្រូវអនុវត្ត ជំរុញការបង់ពន្ធលើប្រាក់ចំណូលឌីជីថល

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីនឹងអនុវត្តច្បាប់តម្រូវឱ្យក្រុមអ្នកលក់ទំនិញលើបណ្តាញសង្គម ឬហៅតាមភាសាបច្ចេកទេសថា “វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក” ត្រូវបង់ពន្ធលើប្រាក់ចំណូលរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែកក្កដា។ គិតត្រឹមពេលនេះសេចក្តីព្រាងច្បាប់ខាងលើត្រូវបានរៀបចំឡើងរួចហើយ ខណៈការអនុម័តឱ្យអនុវត្តជាក់ស្តែងនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការអនុវត្តកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលបានមកពីការលក់ទំនិញ Online នេះបានកំណត់ថា ក្រុមអ្នកលក់ទំនិញទាំងអស់ចាប់ពីខ្នាតតូចរហូតដល់ខ្នាតធំត្រូវតែធ្វើការចុះឈ្មោះជាមួយអាជ្ញាធរដើម្បីបានទទួលបានសិទ្ធធ្វើអាជីវកម្មដោយស្របច្បាប់ ហើយសម្រាប់អ្នកដែលមានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ៥០០ លានរូពី (៣០,៧១៦ ដុល្លារអាមេរិក) រហូតដល់ ៤,៨ ពាន់លានរូពី (២៩៤,៧៣៦ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋក្នុងអត្រា ០,៥% ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងមានអ្នលលក់ទំនិញ Online ជាច្រើនលាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

administrator

Related Articles