អាមេរិក៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិកបានកើនឡើងដល់ ១៣១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៥ ខែកក្កដា។ ទន្ទឹមគ្នានេះតួលេខអ្នកកំពុងបាត់ខ្លួនវិញគឺនៅមានចំនួនសរុប ៩៧នាក់។
សូមបញ្ជាក់ជូនថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួនខាងលើនេះគឺតួលេខបូកសរុបចាប់តាំងពីពេលមានទឹកជំនន់កើតឡើងរហូតមកដល់នឹងពេលនេះ ពោលគឺមានរយៈពេល ១០ថ្ងៃហើយ។ ប្រភពខាងលើបានបន្តថា ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងត្រូវបានធ្វើឡើងដោយសកម្មបំផុត ហើយក្រុមអ្នកជួយសង្គ្រោះក៏ត្រូវប្រឈមនឹងបញ្ហាលំបាកជាច្រើនផងដែរ ដ្បិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរងនូវការបំផ្លាញយ៉ាងខ្លាំងទៅហើយ ខណៈអាកាសធាតុវិញក៏នៅមិនទាន់ល្អប្រសើរជាធម្មតាដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time