ព័ត៌មានចាំបាច់! របៀបបន្តសុពលភាពបណ្ណបើកបរដែលហួសសុពលភាព និងឯកសារតម្រូវពីក្រសួងសាធារណការ

ព័ត៌មានចាំបាច់! របៀបបន្តសុពលភាពបណ្ណបើកបរដែលហួសសុពលភាព និងឯកសារតម្រូវពីក្រសួងសាធារណការ

(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចាក់ចំពោះបណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះមកជាមួយ។ ជាពិសេសបណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី ៣០ថ្ងៃ មិនមានការពិន័យឡើយ។

ចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះមកជាមួយមានដូចជា៖

– បណ្ណបើកបរដែលត្រូវប្ដូរ (ច្បាប់ដើម)

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

– លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្ដល់សេវា)

– រូបថត ៤x៦ ផ្ទែពណ៍សចំនួន ៣សន្លឹក

សម្រាប់កម្រៃសេវា បណ្ណបើកបរប្រេភទ ‹‹ក›› ២០.០០០រៀល ឬបណ្ណបើកបរប្រភេទ ‹‹ខ›› ‹‹គ›› ‹‹ឃ›› និង ‹‹ង›› ៣០.០០០រៀល អាចមកទទួលសេវានៅមណ្ឌលផ្ដល់សេវាសាធារណៈ៖

– ទីស្ដីការក្រសួង

– ផ្សារទំនើបអ៊ីអន១

– ផ្សារទំនើបអ៊ីអន២

– ផ្សារទំនើបអ៊ីអនមានជ័យ

– ផ្សារទំនើបអូឡាំព្យា

– ផ្សារទំនើបហេរីថេកវ៉ក ខេត្តសៀមរាប

– ផ្សារទំនើបហ្វូរីថាមសឃ្វែរ ខេត្តព្រះស៊ីហនុ

– តាមច្រកចេញ-ចូល នៅតាមរាជធានី-ខេត្តដែលបងប្អូនរស់នៅ សម្រាប់ព័ត៌មានលម្អិត (Hotline)៖ ១២៧៥៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

administrator

Related Articles