ដំណឹងល្អ! អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ ១៦នាក់ដែលចាប់ខ្លួននៅត្រាត

ដំណឹងល្អ! អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ ១៦នាក់ដែលចាប់ខ្លួននៅត្រាត

កោះកុង ៖ អាជ្ញាធរថៃ​បានសម្រេចដោះលែងប្រជាពលរដ្ឋខ្មែរ​ ចំនួន ១៦នាក់ បន្ទាប់ពីចាប់ខ្លួនគេនៅខេត្តត្រាត​ ប្រទេសថៃ។ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យមកប្រទេសកម្ពុជាវិញក្រោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំ ។ នេះបើតាមប្រភពផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។


គួរឱ្យដឹងថា ពលរដ្ឋទាំង ១៦នាក់នេះ​ ភាគច្រើនជាអ្នកភូមិ៤ ខេត្តកោះកុង ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ពីបទនេសាទដោយពុំមានការអនុញ្ញតនៅតំបន់ហាមឃាត់ ស្ថិតនៅស្រុកខៅស្មីង ខេត្តត្រាត ប្រទេសថៃ។ អ្នកទាំង ១៦រូប បានមកដល់ទីរួមខេត្តកោះកុង នៅល្ងាច​ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ ៕ រក្សាសិទ្ធដោយ : សុទ្ធលី

administrator

Related Articles