គ្រាប់មីនព្រំដែន! ករណីទាហានថៃរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះ: ប្រមុខស៊ីម៉ាក់អះអាងថា មានតែភាគីថៃខ្លួនឯងទេទើបដឹងច្បាស់ពីប្រភពមីន!

គ្រាប់មីនព្រំដែន! ករណីទាហានថៃរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះ: ប្រមុខស៊ីម៉ាក់អះអាងថា មានតែភាគីថៃខ្លួនឯងទេទើបដឹងច្បាស់ពីប្រភពមីន!

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦​ ខែកក្កដា​ ម្សិលមិញនេះ​ ភាគីសៀមខ្លះបានបញ្ជាក់ថាគ្រាប់មីនចាស់សំណល់សង្គ្រាម​ មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី​ ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ!!។


តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១៧ខែកក្កដានេះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ចាក់ថា មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វេីការបកស្រាយ! ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា​ ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម​មែននោះ​ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី​ មានតែខាងសៀមខ្លួនឯងទេ​ ទេីបដឹងច្បាស់!!៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles