ក្រុមហ៊ុនកូកាកូឡា៖ យល់ព្រមប្រើប្រាស់ស្ករអំពៅសុទ្ធសម្រាប់ផលិតភេសជ្ជៈរបស់ខ្លួននៅអាមេរិក តាមសំណើលោក ដូណាល់ ត្រាំ

ក្រុមហ៊ុនកូកាកូឡា៖ យល់ព្រមប្រើប្រាស់ស្ករអំពៅសុទ្ធសម្រាប់ផលិតភេសជ្ជៈរបស់ខ្លួននៅអាមេរិក តាមសំណើលោក ដូណាល់ ត្រាំ

អាមេរិក៖ លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងថា ក្រុមហ៊ុនផលិតភេសជ្ជៈកូកាកូឡា (Coca-Cola) បានយល់ព្រមផលិតភេសជ្ជៈរបស់ខ្លួនដោយប្រើប្រាស់ស្ករអំពៅសុទ្ធហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រសហ្បតិ៍​ ទី១៧ ខែកក្កដា។​ សូមបញ្ជាក់ថា រូបមន្តផលិតភេសជ្ជៈកូកាកូឡាចេញពីស្ករអំពៅសុទ្ធនឹងត្រូវប្រើប្រាស់សម្រាប់តែក្នុងទីផ្សារសហរដ្ឋអាមេរិកតែ​ប៉ុណ្ណោះ ខណៈនៅបណ្តាប្រទេសផ្សេងៗទៀតគឺក្រុមហ៊ុននឹងបន្តប្រើប្រាស់រូបមន្តចាស់ដដែរ។

ប្រភពខាងលើបានបន្តថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានប្រើប្រាស់សុីរ៉ូពោតដែលមានជាតិស្ករខ្ពស់ (High-fructose Corn Syrup ) សម្រាប់ផលិតជាភេសជ្ជៈកូកាកូឡា ខណៈក្រុមអ្នកជំនាញផ្នែកសុខភាពអាមេរិកមួយចំនួនតែងលើកឡើងថា សារធាតុប្រភេទនេះអាចបង្កហានិភ័យខ្ពស់សម្រាប់សុខភាពអ្នកទទួលទាន។ សូមបញ្ជាក់ជូនផងដែរថា ចាប់តាំងពីចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកកាលពីដើមឆ្នាំមក លោក ដូណាល់ ត្រាំ បានដាក់ចេញវិធានការសំខាន់ៗជាច្រើនដើម្បីទប់ស្កាត់ប្រភេទភេសជ្ជៈដែលមានជាតិកាបូនអ៊ីដ្រាតខ្ពស់​ ហើយវិធានការទាំងនេះអស់ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពពលរដ្ឋអាមេរិកទូទៅ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

administrator

Related Articles