រន្ទះបាញ់សម្លាប់ ៣៣នាក់នៅឥណ្ឌា៖ អាជ្ញាធរប្រកាសផ្តល់សំណងជាង ៤៦,០០០ដុល្លារក្នុងមួយគ្រួសារ

រន្ទះបាញ់សម្លាប់ ៣៣នាក់នៅឥណ្ឌា៖ អាជ្ញាធរប្រកាសផ្តល់សំណងជាង ៤៦,០០០ដុល្លារក្នុងមួយគ្រួសារ

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៣៣នាក់បានស្លាប់បាត់បង់ជីវិតដោយរន្ទះបាញ់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៨ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា និងជាតំបន់កំពុងទទួលរងឥទ្ធិពលពីភ្លៀងមូសុងយ៉ាងធ្ងន់ធ្ងរ។

បើតាមអាជ្ញាធរឥណ្ឌាបានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់ខាងលើនេះគឺជាក្រុមកសិករនិងកម្មករ ដែលត្រូវបំពេញការងារនៅតាមទីវាលនិងនៅខាងក្រៅអគារក្នុងពេលមេឃកំពុងភ្លៀង ហើយក្នុងអំឡុងពេលមេឃកំពុងភ្លៀងនោះក៏មានរន្ទះបាញ់ចំពួកគេតែម្តង។ ភ្លាមៗក្រោយមានករណីសោកនាដកម្ម​នេះកើតឡើង រដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសផ្តល់ប្រាក់សំណងដល់គ្រួសារជនរងគ្រោះផងដែរ ដោយជនរងគ្រោះ​ម្នាក់នឹងត្រូវផ្តល់ប្រាក់សំណង ៤លានរូពី (៤៦, ៤១៦ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

administrator

Related Articles