ស្វាយជ្រំ: កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ មានមនុស្ស ០១ក្រុម កំពុងលេងល្បែងជល់មាន់ដោយខុសច្បាប់។
ក្រោយពីទទួលបានព័ត៌មានរួចមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោល បានចុះដល់ទីតាំងលេង និងបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ប្រុស (ម្ចាស់ផ្តល់ទីតាំង ០១នាក់ និងអ្នកភ្នាល់ល្បែង ០២នាក់) ព្រមទាំងបានដកហូត មាន់ជល់ ០២ក្បាល, ជញ្ជីង ០១គ្រឿង និងសម្ភារមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទង ០៣នាក់ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួកពិតជា បានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្ត និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តរួចហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








