ដំណឹងទូកលិច: គ្រោះថ្នាក់ទូកទេសចរណ៍នៅ Ha Long Bay វៀតណាម បណ្តាលឱ្យមនុស្ស ៣៥នាក់ស្លាប់ និង ៤នាក់បាត់ខ្លួន

ដំណឹងទូកលិច: គ្រោះថ្នាក់ទូកទេសចរណ៍នៅ Ha Long Bay វៀតណាម បណ្តាលឱ្យមនុស្ស ៣៥នាក់ស្លាប់ និង ៤នាក់បាត់ខ្លួន

វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា។​ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរវៀតណាមកំពុងតែជួបការលំបាកយ៉ាងខ្លាំងក្នុងការតាមស្វែងរកពួកគេដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។

ប្រភពខាងលើបានបន្តថា ទូកទេសចរណ៍មួយគ្រឿងនេះមានឈ្មោះថា “Wonder Sea” មានផ្ទុកអ្នកដំណើរសរុបចំនួន ៤៦នាក់ និងក្រុមអ្នកបើកបរចំនួន ៣នាក់។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ទូកបានលិចដោយតែឥទ្ធិពលរបស់ព្យុះភ្លៀងដ៏ខ្លាំងមួយ ដែលបានបោកពន្លិចទូកយ៉ាងឆាប់រហ័ស បន្តែភ្លាមៗក្រោយទូកបានលិចគឺមានមនុស្សចំនួន ១០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ គួរកត់សម្គាល់ថា ទូកដែលបានជួបគ្រោះថ្នាក់មួយគ្រឿងនេះ គឺជាទូកទេសចរណ៍ដែលបានដឹកអ្នកដំណើរទៅកម្សាន្តនៅតំបន់សមុទ្រ ​Ha Long Bay ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ស្ថិតប៉ែកខាងជើងនៃប្រទេសវៀតណាម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

administrator

Related Articles