ខេត្តកោះកុង ៖ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍គណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មេបញ្ជាការវរសេនាតូច ឈរជើងប្រចាំការនៅតាមតំបន់សមុទ្រ ជួបប្រជុំការងារផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការ បំពេញតួនាទីដឹកនាំបញ្ជារបស់យន្តការ រចនាសម្ព័ន្ធ និងយន្តការចំពោះកិច្ច ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីបញ្ចាការ វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង ៕






