(ប្រទេសថៃ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានសេចក្តីជូនដំណឹង ដោយឱ្យបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងតាមដានព័ត៌មានផ្លូវការឱ្យបានជាប់លាប់។
ក្នុងសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានឱ្យដឹងបន្ថែមថា បងប្អូនប្រជាពលរដ្ឋ ខ្មែរ មេត្តាជ្រាបថា អាស្រ័យដោយស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ បានវិវត្តន៍ឈានដល់ មានការផ្ទុះអាវុធនៅតំបន់មួយចំនួនតាមព្រំដែន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ ស្ថានទូតសូមអំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ រួមទាំងសិស្ស និស្សិត និងពលករខ្មែរ សូមចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់។
ទន្ទឹមនេះ ស្ថានទូតសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តា ចៀសវាងធ្វើដំណើរទៅ កាន់ប្រទេសថៃ នៅពេលចំពោះមុខនេះ ប្រសិនបើពុំមានការចាំបាច់បំផុត។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទងស្ថានទូត ឬ ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
-ផ្នែកកុងស៊ុល៖ ០២៩ ៥៧៥ ៨៥១ / ០៩២ ៨០៥ ០៥៦១
-ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/០៩២ ២៩៩ ០១៣៣
២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
-ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
-ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨/០៨០ ៨១០ ៥៥០៥៕
ប្រភព៖ ក្រសួងព័ត៌មាន