ក្រុងបានលុង រតនគិរី៖ ពីតំបន់ដាច់ស្រយាល មកជាទីក្រុងទេសចរណ៍ដ៏ស៊ីវិល័យ ល្បឿនលឿនគួរឱ្យភ្ញាក់ផ្អើល!

ក្រុងបានលុង រតនគិរី៖ ពីតំបន់ដាច់ស្រយាល មកជាទីក្រុងទេសចរណ៍ដ៏ស៊ីវិល័យ ល្បឿនលឿនគួរឱ្យភ្ញាក់ផ្អើល!

ខេត្តរតនគិរី៖ ទីក្រុងបានលុង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ និងវប្បធម៌ដ៏សំខាន់របស់ខេត្ត បាននិងកំពុងបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ នេះបើយោងតាមការលើកឡើងរបស់ផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តរតនគិរី។
ទេសភាពក្រុងបានលុង

ក្រុងបានលុង ត្រូវបានគេចាត់ទុកជាបេះដូងនៃខេត្តរតនគិរី ក្នុងចំណោមក្រុងស្រុកទាំង ៩។ ការតភ្ជាប់ដ៏សំខាន់របស់ក្រុងនេះ គឺផ្លូវជាតិលេខ ៧៨ ដែលមិនត្រឹមតែភ្ជាប់ទៅព្រំដែនប្រទេសវៀតណាមនៅភាគខាងកើតប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទៅខេត្តស្ទឹងត្រែងនៅភាគខាងលិចផងដែរ បង្កើតបានជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។
ផ្លូវជាតិលេខ ៧៨
សកម្មភាពនៅក្រុងបានលុង

ទោះបីជាក្រុងបានលុងស្ថិតនៅក្នុងខេត្តដែលដាច់ស្រយាលជាងគេមួយពីទីក្រុងភ្នំពេញ បើប្រៀបធៀបនឹងបណ្ដាខេត្តផ្សេងៗក៏ដោយ ក៏ការអភិវឌ្ឍន៍នៅទីនេះមានល្បឿនគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ក្រុងបានលុងមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកម្សាន្ត កន្លែងហាត់ប្រាណសាធារណៈ សួនកម្សាន្តសាធារណៈ និងផ្សារទំនើបជាច្រើន។
សណ្ឋាគារនៅបានលុង
ផ្សារទំនើប
សួនសាធារណៈ

វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដ៏សម្បូរបែបទាំងនេះ បានធ្វើឱ្យក្រុងបានលុងមានសោភ័ណភាពស្រស់បំព្រង ក្លាយជាទីទាក់ទាញភ្ញៀវទេសចរ និងមានភាពស៊ីវិល័យមិនចាញ់ក្រុងធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជាឡើយ។
ទេសភាពទីក្រុងពេលរាត្រី
ជីវភាពប្រជាជន
ការអភិវឌ្ឍន៍
ទីក្រុងរីកចម្រើន

administrator

Related Articles