អបអរសាទរខួប ២៥ ឆ្នាំ! ទឹកពិសា ហាយ-ធិច រៀបចំយុទ្ធនាការ «១ម៉ឺនយួរ ១ម៉ឺនរៀល» បរិច្ចាគ ១០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា

អបអរសាទរខួប ២៥ ឆ្នាំ! ទឹកពិសា ហាយ-ធិច រៀបចំយុទ្ធនាការ «១ម៉ឺនយួរ ១ម៉ឺនរៀល» បរិច្ចាគ ១០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច (Hi-Tech) បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំមួយ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2) ដើម្បីអបអរសាទរខួប ២៥ ឆ្នាំនៃការបង្កើតក្រុមហ៊ុន ក្រោមប្រធានបទ «១ម៉ឺនយួរ ១ម៉ឺនរៀល» ដែលជាយុទ្ធនាការមូលនិធិគន្ធបុប្ផាកម្ពុជា។ ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរក្សាគុណភាពខ្ពស់ និងការទទួលខុសត្រូវសង្គម។

ក្នុងឱកាសដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧកញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO.,LTD និងលោកស្រី ខ្លឹ​ង ផ​ល្លី អគ្គនាយិកា ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ ដើម្បីអបអរសាទរខួប ២៥ ឆ្នាំ និងរួមចំណែកដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្តមឧកញ៉ា លាង សាំង បានមានប្រសាសន៍ថា ខួប ២៥ ឆ្នាំនេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង និងដំណើរការជោគជ័យរបស់ទឹកពិសា ហាយ-ធិច ដែលបានឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា។ ដើម្បីរំឭកអនុស្សាវរីយ៍ដល់ទសវត្សរ៍ឆ្នាំ ២០០០ ក្រុមហ៊ុនបាននាំយកមកវិញនូវដបទឹក Retro ស៊េរីចាស់ ដែលជាដបទឹកដំបូងបង្អស់របស់ខ្លួន។

ដោយសារការគាំទ្រពេញទំហឹងពីអតិថិជន និងការប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំ ក្រុមហ៊ុនបានយកចិត្តទុកដាក់លើគុណភាពផលិតផលជាចម្បង។ នេះហើយជាមូលហេតុដែលផលិតផលទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្ត និងអាចបន្តដំណើរទៅមុខប្រកបដោយចីរភាព ដោយសារភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតក្នុងការប្រតិបត្តិការអាជីវកម្ម។

លោកអគ្គនាយកបានបន្តថា ក្រុមហ៊ុនបាននាំយកអំណោយពិសេសមួយជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈប្រធានបទ «១ម៉ឺនយួរ ១ម៉ឺនរៀល» ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍សប្បុរសធម៌។ ថវិកាចំនួន ១០០ លានរៀល ដែលបានមកពីការលក់ទឹកពិសា ហាយ-ធិច ចំនួន ១ ម៉ឺនយួរ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយដល់កុមារដែលសម្រាកព្យាបាល និងជាការចូលរួមចំណែកក្នុងសង្គមបែបមនុស្សធម៌។ កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងរយៈពេល ៣ ថ្ងៃពេញ គឺចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៩ យប់។

ក្នុងរយៈពេល ៣ ថ្ងៃនេះ ក៏មានសកម្មភាពពិសេសៗជាច្រើនទៀត រួមមាន៖

* **ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥៖** ជួបជាមួយលោកតា ព្រហ្ម ម៉ា​ញ ដែលជាសិល្បករកំពូលនៃសិល្បៈអា​យ៉ៃ រួមទាំងលោក ម៉ួ​ន ម៉ា​រ៉ា និងលោក ចាន់ សម័យ ដែលជាសិល្បករដ៏មានប្រជាប្រិយភាពក្នុងទស្សវត្សរ៍ឆ្នាំ ២០០០។

* **ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ (ចាប់ពីម៉ោង ៧ យប់តទៅ)៖** ជួបជាមួយតារាចម្រៀង លោក Kwan និងអ្នកនាង ខាត់ សុ​ខី​ម ត្រៀមខ្លួនរាំឱ្យកក្រើកឆាកនា រាត្រីនេះ។


* **ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ (ចាប់ពីម៉ោង ៧ យប់តទៅ)៖** ជួបជាមួយតារារ៉េប Tep Piseth នៅបរិវេណ Central Court ផ្ទាល់។

បន្ថែមពីនេះ ក៏មានការចែកជូនដោយឥតគិតថ្លៃនូវ៖

* ស្ករកាត់រូបសត្វដ៏ចំណានពីអ្នកជំនាញ។ (ចំនួនមានកំណត់)

* ទឹកកកឈូសបែបខ្មែរសម័យឆ្នាំ ២០០០។ (ចំនួនមានកំណត់)

* ទឹកពិសា Hi-Tech សម្រាប់បងប្អូនដែលក្តៅ ឬស្រេកទឹកនៅបរិវេណខាងមុខ។ (ចំនួនមានកំណត់)

អ្នកទាំងអស់គ្នាក៏អាចចូលរួមថតរូបលេងកម្សាន្តនៅបរិវេណកម្មវិធី ដើម្បីទទួលបានបទពិសោធន៍វិលត្រឡប់ទៅកាន់អតីតកាលក្នុងទស្សវត្សរ៍ឆ្នាំ ២០០០ ជាមួយនឹង Filter ពិសេស។ ឪពុកម្តាយក៏អាចនាំកូនតូចៗមកចូលរួមលេងផាត់រូបកម្សាន្តបានផងដែរ៕

administrator

Related Articles