ខួប ២៥ ឆ្នាំ ហា​យ​-​ធិ​ច! បរិច្ចាគ ១០០លាន​រៀល ជូន​គន្ធបុប្ផា ជាមួយ​យុទ្ធនាការ «១ម៉ឺន​យួរ ១ម៉ឺន​រៀល» ដ៏​អស្ចារ្យ!

ខួប ២៥ ឆ្នាំ ហា​យ​-​ធិ​ច! បរិច្ចាគ ១០០លាន​រៀល ជូន​គន្ធបុប្ផា ជាមួយ​យុទ្ធនាការ «១ម៉ឺន​យួរ ១ម៉ឺន​រៀល» ដ៏​អស្ចារ្យ!

ភ្នំពេញ៖ ក្រុមហ៊ុនទឹកពិសា ហា​យ​-​ធិ​ច បានរៀបចំពិធីអបអរសាទរខួប ២៥ ឆ្នាំ ដ៏អស្ចារ្យ និងយុទ្ធនាការសប្បុរសធម៌ «១ម៉ឺន​យួរ ១ម៉ឺន​រៀល» ដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នៅផ្សារទំនើប អ៊ី​អន​ម៉​ល សែន​សុខ (AEON 2)។ ព្រឹត្តិការណ៍នេះបង្ហាញពីភាពជោគជ័យ និងការយកចិត្តទុកដាក់លើគុណភាពផលិតផលរបស់ក្រុមហ៊ុន អស់រយៈពេលមួយភាគបួននៃសតវត្សរ៍។

Hi-Tech event

ឯកឧត្ដម ឧក​ញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD បានថ្លែងថា ក្រុមហ៊ុនបានវិលត្រឡប់ទៅកាន់ទស្សវត្សរ៍ឆ្នាំ ២០០០ វិញ តាមរយៈការនាំយកដបទឹក Retro ស៊េរីចាស់មកបង្ហាញ។ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកា ១០០ លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការលក់ទឹកពិសា ហា​យ​ធិ​ច ១ ម៉ឺន​យួរ ដែលជាផ្នែកមួយនៃការចូលរួមចំណែកក្នុងសង្គម។

Hi-Tech CEO speech

កម្មវិធីនេះប្រារព្ធធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី ២ វិច្ឆិកា ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៩ យប់។ អ្នកចូលរួមអាចរីករាយជាមួយសកម្មភាពពិសេសៗជាច្រើន ដូចជាការជួបជាមួយសិល្បករល្បីៗ៖
Hi-Tech event activities
* ថ្ងៃទី ៣១ តុលា៖ លោកតា ព្រហ្ម ម៉ា​ញ, លោក ម៉ួ​ន ម៉ា​រ៉ា និងលោក ចាន់ សម័យ
* ថ្ងៃទី ០១ វិច្ឆិកា៖ លោក Kwan និងអ្នកនាង ខាត់ សុ​ខី​ម (ចាប់ពីម៉ោង ៧ យប់)
* ថ្ងៃទី ០២ វិច្ឆិកា៖ តារា​រ៉េ​ប Tep Piseth (ចាប់ពីម៉ោង ៧ យប់)

Hi-Tech event crowd
Hi-Tech event retro bottle

លើសពីនេះ ក៏មានការចែកជូនដោយឥតគិតថ្លៃ នូវស្ករកាត់រូបសត្វដ៏ស្រស់ស្អាត, ទឹកកកឈូសបែបខ្មែរនាសម័យឆ្នាំ ២០០០ និងទឹកពិសា Hi-Tech។

Hi-Tech event free giveaways
Hi-Tech event free water

អ្នកចូលរួមអាចថតរូបលេងកម្សាន្តជាមួយនឹង Filter បែបឆ្នាំ ២០០០ និងមានកន្លែងផាត់រូបសម្រាប់ក្មេងៗផងដែរ។ សូមអញ្ជើញចូលរួមទាំងអស់គ្នា!

Hi-Tech event photo booth
Hi-Tech event kids activity
Hi-Tech event fun
Hi-Tech event guests
Hi-Tech event stage

administrator

Related Articles