BYD ប្រឈមបញ្ហា! ការលក់រថយន្តធ្លាក់ចុះ ១២% នៅខែតុលា ឆ្នាំនេះ

BYD ប្រឈមបញ្ហា! ការលក់រថយន្តធ្លាក់ចុះ ១២% នៅខែតុលា ឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន BYD បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការលក់រថយន្តសរុបរបស់ខ្លួនកាលពីខែតុលា បានធ្លាក់ចុះរហូតដល់ ១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ របាយការណ៍បានបង្ហាញថា ការលក់សរុបសម្រាប់ខែតុលាឆ្នាំនេះ មានត្រឹម ៤៤១,៧០៦ គ្រឿងប៉ុណ្ណោះ។

BYD Car Sales

ព័ត៌មាននៃការធ្លាក់ចុះនេះ ត្រូវបានប្រកាសជាសាធារណៈនៅលើបណ្ដាញសង្គម Weibo ដោយនាយកប្រតិបត្តិផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន BYD។ គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនធ្លាប់លក់បានរហូតដល់ ៥០២,៦៧៥ គ្រឿងឯណោះ។

មិនត្រឹមតែការលក់ធ្លាក់ចុះប៉ុណ្ណោះទេ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ BYD ក៏បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញជិត ៣៣ ភាគរយសម្រាប់ត្រីមាសទីបីផងដែរ។ ចំណូលសរុបក៏បានធ្លាក់ចុះ ៣ ភាគរយ ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេលជាង ៥ ឆ្នាំ។ ការធ្លាក់ចុះទាំងនេះ ត្រូវបានគេមើលឃើញថា ជាលទ្ធផលនៃការប្រកួតប្រជែងដ៏កើនឡើងពីសំណាក់គូប្រជែងក្នុងស្រុកដទៃទៀត។

ប្រភព៖ Reuters

administrator

Related Articles