ភ្ញៀវទេសចររាប់រយនាក់ មកដល់ខេត្តព្រះសីហនុ តាមនាវា VIKING ORION

ភ្ញៀវទេសចររាប់រយនាក់ មកដល់ខេត្តព្រះសីហនុ តាមនាវា VIKING ORION

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតយក្ស VIKING ORION ដែលមានសញ្ជាតិន័រវេស បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

នាវាដ៏ធំមួយនេះបានដឹកនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ៨១៤ នាក់ ក្នុងនោះមានស្រី ៤២៨ នាក់ ដែលមកពី ១៥ សញ្ជាតិផ្សេងៗគ្នា។ ជាមួយគ្នានោះ ក៏មានក្រុមនាវិកចំនួន ៤៧១ នាក់ ក្នុងនោះមានស្រី ១១៣ នាក់ ដែលមកពី ៤១ សញ្ជាតិ។ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ជនជាតិអាមេរិកមានចំនួនច្រើនជាងគេរហូតដល់ ៦០៧ នាក់។

រូបភាពនាវាទេសចរណ៍

នាវា VIKING ORION មានបណ្តោយ ២២៨,៣០ ម៉ែត្រ ទទឹង ២៨,៨០ ម៉ែត្រ និងជំរៅទឹក ៦,៨០ ម៉ែត្រ។ ការចូលចតរបស់នាវាទេសចរណ៍នេះ គឺក្នុងគោលបំណងឱ្យភ្ញៀវបានទស្សនា តំបន់កម្សាន្តបែបវប្បធម៌ សាសនា ប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានស្វែងយល់ពីការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធនានានៅខេត្តព្រះសីហនុ និងការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាវា VIKING ORION បានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយគ្រោងនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបន្តដំណើរទៅកាន់ប្រទេសថៃ។ ក្នុងឱកាសនៃការចូលចតនេះ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តខេត្តព្រះសីហនុក៏បានសម្របសម្រួលឯកសារលិខិតឆ្លងដែន (Passport) ជូនដល់ភ្ញៀវទេសចរផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ពួកគេ។

administrator

Related Articles