កម្ពុជា-ថៃ ចាប់ផ្តើម​ដក​អាវុធធុនធ្ងន់​ដំណាក់កាល​ទី១ ពី​តំបន់​ជម្លោះ ក្រោម​ការ​ត្រួតពិនិត្យ​របស់​អាស៊ាន

កម្ពុជា-ថៃ ចាប់ផ្តើម​ដក​អាវុធធុនធ្ងន់​ដំណាក់កាល​ទី១ ពី​តំបន់​ជម្លោះ ក្រោម​ការ​ត្រួតពិនិត្យ​របស់​អាស៊ាន

នៅវេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ កងទ័ព​កម្ពុជា និង​ថៃ បាន​ចាប់ផ្ដើម​ដំណាក់កាល​ទី​១ នៃ​ការ​ដក​អាវុធធុនធ្ងន់​ចេញពី​តំបន់​ជម្លោះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដំណាលគ្នា ដោយ​ដឹក​ជញ្ជូន​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​ដើម​វិញ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP។

កងទ័ព​កម្ពុជា-ថៃ ដក​អាវុធ

សកម្មភាព​នៃ​ការ​ដក​អាវុធធុនធ្ងន់​ចេញពី​តំបន់​ព្រំដែន​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​សង្កេតការណ៍ និង​ការ​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធានា​នូវ​តម្លាភាព និង​សុវត្ថិភាព។

ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន

គួរ​រម្លឹក​ផង​ដែរ​ថា កម្ពុជា និង​ថៃ ក៏បាន​កែសម្រួល​អាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញ​ធុនធ្ងន់​ជា​និម្មិតរូប ចេញពី​តំបន់​ជម្លោះ​ម្តង​រួចមក​ហើយ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥។ ការ​អនុវត្ត​នេះ​បង្ហាញ​ពី​បំណង​ប្រាថ្នា​ក្នុង​ការ​កសាង​ទំនុកចិត្ត និង​រក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ។

សន្តិភាព​ព្រំដែន

administrator

Related Articles