លោក ទៀ សីហា អរគុណអាមេរិក-ម៉ាឡេស៊ី សម្របសម្រួល «កិច្ចព្រមព្រៀងសន្តិភាព» កម្ពុជា-ថៃ

លោក ទៀ សីហា អរគុណអាមេរិក-ម៉ាឡេស៊ី សម្របសម្រួល «កិច្ចព្រមព្រៀងសន្តិភាព» កម្ពុជា-ថៃ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល «កិច្ចព្រមព្រៀងសន្តិភាព» រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

ការថ្លែងអំណរគុណនេះធ្វើឡើងនាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះត្រូវបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ភាគីទាំងពីរ កម្ពុជា-ថៃ នឹងអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយតម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ភាគីកម្ពុជាក៏បានទន្ទឹងរង់ចាំការដោះលែងវីរៈកងទ័ពទាំង១៨នាក់ ដែលមានចែងយ៉ាងច្បាស់នៅក្នុងប្រការនៃកិច្ចព្រមព្រៀងចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឱ្យបានឆាប់រហ័ស ដើម្បីបានវិលត្រឡប់មកកាន់មាតុភូមិវិញ៕
ដោយ ៖ សិលា

administrator

Related Articles