រដ្ឋមន្ត្រីកសិកម្ម ចាត់វិធានការបន្ទាន់! ក្រោយបែកធ្លាយឈ្មួញកាងតម្លៃស្រូវនៅតាមខេត្ត

រដ្ឋមន្ត្រីកសិកម្ម ចាត់វិធានការបន្ទាន់! ក្រោយបែកធ្លាយឈ្មួញកាងតម្លៃស្រូវនៅតាមខេត្ត

(ភ្នំពេញ)៖ ក្រោយមានការបែកធ្លាយព័ត៌មានដ៏រសើប អំពីករណីឈ្មួញកណ្ដាលមួយក្ដាប់តូច កំពុងប្រមូលទិញស្រូវផ្ដាច់មុខ និងកំណត់តម្លៃតាមអំពើចិត្តនៅតាមបណ្ដាខេត្តមួយចំនួន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញបទបញ្ជាភ្លាមៗ ណែនាំដល់មន្ត្រីជំនាញក្រោមឱវាទ ឲ្យសហការគ្នា ចុះត្រួតពិនិត្យ និងបើកការស៊ើបអង្កេតជាបន្ទាន់។

កសិករកំពុងប្រមូលផលស្រូវ

សូមជម្រាបថា កាលពីម្សិលមិញនេះ មានករណីបង្ហោះចែកចាយព្រោងព្រាតលើបណ្ដាញសង្គម ដោយភ្ជាប់មកជាមួយនូវសំឡេងរបស់បុរសម្នាក់ ដែលបានទម្លាយឲ្យដឹងថា មានក្រុមឈ្មួញកណ្ដាល បានប្រើប្រាស់ឥទ្ធិពល “កាង” តាមតំបន់នីមួយៗ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករនៅតាមខេត្តនានា ដែលជាហេតុធ្វើឲ្យតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុក ព្រោះតម្លៃទាំងអស់ត្រូវបានកំណត់ដោយមាត់ឈ្មួញតែម្នាក់ឯង។

ស្រូវដែលប្រមូលបាន

ភ្លាមៗបន្ទាប់ពីព័ត៌មាននេះបានលេចធ្លាយ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានដាក់បទបញ្ជាម៉ឹងម៉ាត់ដល់ប្រធានមន្ទីរកសិកម្មខេត្តទាំងអស់ ឲ្យសហការជាមួយប្រធាននាយកដ្ឋានដំណាំស្រូវ ចុះត្រួតពិនិត្យដោយផ្ទាល់លើករណីនេះ ដើម្បីស្វែងរកការពិត និងតម្រូវឲ្យអ្នកពាក់ព័ន្ធទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការងារសម្របសម្រួលជាមួយឈ្មួញធំៗ ដែលអាចទិញស្រូវក្នុងតម្លៃខ្ពស់ ប៉ុន្តែពិបាកក្នុងការចូលដល់ទីតាំងរបស់កសិករ ហើយត្រូវសម្របសម្រួលផងដែរ ចំពោះការដឹកជញ្ជូនស្រូវរបស់ប្រជាកសិករពីស្រែ មកកាន់ទីតាំងប្រមូលផ្ដុំសមស្របណាមួយ ដើម្បីធានាបាននូវតម្លៃល្អប្រសើរសម្រាប់ពួកគាត់។

administrator

Related Articles