នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរថ្ងៃខួបកំណើត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរថ្ងៃខួបកំណើត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ និងពលទាហានទាំងអស់ សូមផ្ញើសារលិខិតជូនពរដោយក្ដីគោរពស្រលាញ់ចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ខួប នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តម សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ដើម្បីបន្តរួមចំណែកបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តម ក្នុងការថែរក្សាសុខសន្តិភាព ជំរុញការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ សម្រាប់ជាឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយ ៖ សិលា

administrator

Related Articles