ទឹកជំនន់វាយប្រហារវៀតណាម៖ អ្នកស្លាប់កើនដល់ ៣៥នាក់ ខណៈ ៥នាក់បាត់ខ្លួន!

ទឹកជំនន់វាយប្រហារវៀតណាម៖ អ្នកស្លាប់កើនដល់ ៣៥នាក់ ខណៈ ៥នាក់បាត់ខ្លួន!

(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានប្រកាសនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ភាគកណ្តាលប្រទេស ក្នុងសប្តាហ៍នេះបានកើនឡើងដល់ ៣៥នាក់ ខណៈមនុស្ស ៥នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន។ ព័ត៌មាននេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ករណីបាត់បង់ជីវិតទាំងនោះ កើតឡើងនៅទីក្រុង Hue និង Danang ក៏ដូចជានៅខេត្ត Lam Dong និង Quang Tri។

ទីក្រុង Hue និង Hoi An បានរងការជន់លិចធ្ងន់ធ្ងរជាងគេ បង្ខំឱ្យប្រជាពលរដ្ឋត្រូវប្រើប្រាស់ទូកក្នុងការធ្វើដំណើរ។

ក្នុងពេលជាមួយគ្នានេះ ផ្ទះសម្បែងរាប់សែនខ្នងត្រូវបានលិចលង់ សត្វពាហនៈរាប់ម៉ឺនក្បាលត្រូវបានទឹកហូរនាំយកទៅបាត់ ហើយដំណាំកសិកម្មរាប់ពាន់ហិកតា ក៏ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។

គួររំលឹកផងដែរថា ប្រទេសវៀតណាមជាប្រទេសមួយដែលងាយរងគ្រោះដោយសារព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ ដែលតែងបង្កការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន ជាពិសេសក្នុងរដូវព្យុះ ចាប់ពីខែមិថុនា ដល់ខែតុលា ជារៀងរាល់ឆ្នាំ។

administrator

Related Articles