ក្រសួងការងារ អំពាវនាវដល់ពលករខ្មែរពីថៃ ដែលមិនទាន់មានការងារ ឱ្យទាក់ទងលេខ ១២៩៧ ដើម្បីទទួលបានការងារ និងជំនាញឥតគិតថ្លៃ

ក្រសួងការងារ អំពាវនាវដល់ពលករខ្មែរពីថៃ ដែលមិនទាន់មានការងារ ឱ្យទាក់ទងលេខ ១២៩៧ ដើម្បីទទួលបានការងារ និងជំនាញឥតគិតថ្លៃ

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមិនបានចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីខែតុលាកន្លងទៅ ហើយកំពុងស្វែងរកការងារធ្វើ ឬចង់រៀនជំនាញវិជ្ជាជីវៈ អាចទាក់ទងមកលេខទូរស័ព្ទ ១២៩៧ ដើម្បីទទួលបានជំនួយ។

ពិព័រណ៍ការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ដោយសហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) អាជ្ញាធរខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រៃវែង និងកំពង់ធំ រួមទាំង ស.ស.យ.ក. វិស័យការងារ។ កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបាននាំមកនូវឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់បងប្អូនពលករ និងយុវជន។ ពិព័រណ៍នេះបានបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចូលរួមសរុបជាង ៥ពាន់នាក់ និងជាង ២ពាន់នាក់បានទទួលការងារធ្វើភ្លាមៗ។ Job Fair Image

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែតុលាថា ចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ជាពិសេសអ្នកដែលមានទីលំនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយមានធុរៈមិនបានចូលរួមក្នុងពិព័រណ៍ការងារកន្លងទៅនេះ ក៏នៅតែអាចស្វែងរកការងារធ្វើ ឬការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗបាន ដោយគ្រាន់តែទាក់ទងមកលេខ ១២៩៧។ Job Fair Image

លោកបានបន្តថា ការទាក់ទងមកលេខ ១២៩៧ នេះ គឺដើម្បីឲ្យក្រសួងការងារជួយស្វែងរកការងារជូនបងប្អូន ឬចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ។ Job Fair Image

អ្នកនាំពាក្យរូបនេះបានបន្ថែមថា «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃ ជាពិសេសបងប្អូននៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមបងប្អូនទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ ឬក៏ឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ ក៏ដូចជាព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.ផងដែរ»។ Job Fair Image

យោងតាមលោក ស៊ុន មេសា ដដែល គិតត្រឹមថ្ងៃទី២៤ ខែតុលាកន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជា នៅសល់ឱកាសការងារជាង ៧ម៉ឺនកន្លែងបន្ថែមទៀត។ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន បងប្អូនពលករខ្មែរត្រឡប់មកពីថៃបានទទួលការងារធ្វើជាង ២៦ម៉ឺននាក់រួចមកហើយ។ Job Fair Image
Job Fair Image

administrator

Related Articles