Salah បំបែកកំណត់ត្រា ២៥០ គ្រាប់! Liverpool ទម្លាក់ Aston Villa 2-0 ឡើងលេខ 3 បណ្តោះអាសន្ន

Salah បំបែកកំណត់ត្រា ២៥០ គ្រាប់! Liverpool ទម្លាក់ Aston Villa 2-0 ឡើងលេខ 3 បណ្តោះអាសន្ន

ទីបំផុត ក្រុមហង្សក្រហម Liverpool បានបញ្ចប់នូវកំណត់ត្រាចាញ់ជាប់ៗគ្នារបស់ខ្លួន បន្ទាប់ពីទម្លាក់ក្រុម Aston Villa ដោយលទ្ធផល ២-០ ក្នុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍។ ជ័យជម្នះនេះបានជួយឱ្យ Liverpool ឡើងទៅឈរនៅចំណាត់ថ្នាក់ទី ៣ បណ្តោះអាសន្ន ខណៈដែលខ្សែប្រយុទ្ធឆ្នើម Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់ទី ២៥០ របស់ខ្លួន ក្លាយជាកីឡាករទី ៣ ក្នុងប្រវត្តិសាស្ត្រក្លិបដែលសម្រេចបានសមិទ្ធផលដ៏អស្ចារ្យនេះ។
ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីបរាជ័យ ៤ ប្រកួតជាប់គ្នាក្នុងលីគ និង ៦ ប្រកួតក្នុងការប្រកួតទាំង ៧ លើកចុងក្រោយគ្រប់កម្មវិធីទាំងអស់ ក្រុមរបស់លោក Arne Slot បានកាត់បន្ថយគម្លាតមកនៅត្រឹម ៧ ពិន្ទុពីក្រុមកំពូលតារាង Arsenal ដែលមាន ២៥ ពិន្ទុ។

កីឡាករ Salah ដែលធ្លាប់រងការរិះគន់ចំពោះការបង្ហាញទម្រង់លេងមិនសូវល្អនៅដើមរដូវកាលនេះ បានស៊ុតបាល់បញ្ចូលទីនៅចុងវគ្គទី ១ ដែលជាគ្រាប់បាល់ប្រវត្តិសាស្ត្ររបស់គេ។ គ្រាប់បាល់នេះបានធ្វើឱ្យ Salah ចូលរួមជាមួយរឿងព្រេងនិទាន Roger Hunt និង Ian Rush ក្លាយជាកីឡាករតែ ៣ រូបគត់ក្នុងប្រវត្តិសាស្ត្រក្លិប Liverpool ដែលអាចរកបាន ២៥០ គ្រាប់។
ជ័យជម្នះដ៏សំខាន់នេះ បានកើតឡើងមុនការប្រកួតដ៏តានតឹងជាច្រើនទៀត ដោយ Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមយក្ស Real Madrid មកពី La Liga របស់អេស្ប៉ាញ ក្នុងការប្រកួត Champions League នៅថ្ងៃអង្គារខាងមុខ មុននឹងត្រូវទៅជួប Manchester City ក្នុងការប្រកួតលីគនៅកីឡដ្ឋាន Etihad នៅថ្ងៃទី ៩ ខែវិច្ឆិកា។

administrator

Related Articles